ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ជនសង្ស័យ៧ នាក់ ជិះម៉ូតូដេញកាប់យុវជនម្នាក់ ប្លន់យកម៉ូតូ

34

 

ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាព ដេញកាប់យុវជនម្នាក់ ក្នុងបំណងប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចល្បាត ប្រទះឃើញដេញឃាត់ខ្លួនជនសង្ស័យបានចំនួ ន៧នាក់ ជាបន្តបន្ទាប់ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈសំប្រាថ្នា តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ យុវជនម្នាក់ជិះម៉ូតូ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចរង្វង់មូលចោមចៅ ស្រាប់តែមានជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវ បានមកដេញកាប់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះ បានព្យាយាមបើកម៉ូតូគេចខ្លួន ក៏ជួបនឹងកម្លាំងសមត្ថកិច្ចកំពុងល្បាត ហើយបាននិយាយប្រាប់អំពីរឿងហេតុ ទើបកម្លាំងសមត្ថកិច្ច ដេញចាប់ក្រុមជនសង្ស័យ រហូតមកដល់មុខស្ថានីយប្រេងឥន្ទនៈសំប្រាថ្នា ក៏ឃាត់បានម៉ូតូ៣គ្រឿង និងមនុស្ស៥នាក់ ថែមទាំងដាវ២ដើមទៀត។

ប្រភពពដដែលបនបន្តថា ៖ បន្ទាប់មកកម្លាំងក៏បានតាមចាប់បក្ខពួកបន្តទៀត រហូតទៅដល់ភូមិថ្មគោល ទើបឃាត់បានជនសង្ស័យ២នាក់បន្ថែមទៀត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង