ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី ២៦ មីនា រកឃើញករណីជំងឺកូវីដ-១៩​ ចំនួន​ ៩៦នាក់​ និងជាសះស្បើយ​ ១៨នាក់

30

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតដល់ម៉ោង​ ០២និង០០​ ល្ងាច​ ថ្ងៃទី ២៦ មីនា ២០២១​ យើងរកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៩៦នាក់​ (ឆ្លងសហគមន៍​ទាំងអស់) និងមានជាសះស្បើយ​ ១៨នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ១៩៦៨នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៨៨៤នាក់​​​​ និងចំនួនជាសះស្បើយសរុប​កើន ១០៧៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៣​ សរុប​ស្លាប់ ៨នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ៕

អត្ថបទដែលជាប់ទាក់ទង