ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារជួយ សាងសង់បង្គន់ អនាម័យចំនួន៣០៧បង្គន់ជូន ប្រជាពលរដ្ឋ៣០៧គ្រួសារនៅឃុំត្បែងខ្ពស់រួចរាល់១០០ភាគរយ

59

 

កំពង់ឆ្នាំង៖បើទោះបីជំងឺកូវីដ១៩បន្តរាតត្បាតយ៉ាងណាក៏ដោយតែក្រុមការងារសាងសង់បង្គន់អនាម័យនៅតែធ្វើការងារសាងសង់រហូតរួចរាល់ទាំងស្រុងជូនប្រជាពលរដ្ឋ។ដូច្នេះសូមអបអរសាទរ ចំពោះប្រជាពលរដ្ឋក្រីក្រដែល ជួបការលំបាក និងងាយរងគ្រោះ នៅមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលទទួលបានការឧបត្ថម្ភបង្គន់អនាម័យ កន្លងមកហើយមកដល់ពេលនេះបានសាងសង់រួចរាល់ជាស្ថាពរហើយសម្រាប់ប្រើប្រាស់គ្រប់ខ្នងផ្ទះ ចំនួន៣០៧បង្គន់អនាម័យ ដោយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់។

គួរបញ្ជាក់ថា៖ថ្មីៗនេះក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំត្បែងខ្ពស់ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក និងងាយរងគ្រោះ នៅមូលដ្ឋានឃុំត្បែងខ្ពស់ ចំនួន៣០៧បង្គន់ ក្រោមការជួយឧបត្ថម្ភពីសំណាក់លោក ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ រួមជាមួយឯកឧត្តម យឺន សូផល និងលោកសំរិត សាត អនុប្រធាន ព្រមទាំង លោក លោកស្រី សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់។
លោក ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់បន្ថែមថា ៖ការងារខាងលើនេះដោយទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ការជួយឧបត្ថម្ភបង្គន់អនាម័យទាំង៣០៧នេះ ចាប់អនុវត្តពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ រហូតមកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ មានរយៈពេលចំនួន៦ខែ ទើបសម្រេចបានលទ្ធផល១០០ភាគរយក្រោមការដឹកនាំផ្ទាល់របស់លោក ឈឹម សៅគី ប្រធានក្រុមការងារ។ ទន្ទឹមនឹងនេះដែរ ក្រុមការងារ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមរក្សាអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ព្រមទាំងអនុវត្តន៍ជាប្រចាំនូវវិធានការ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុខមាលភាពរស់នៅរបស់យើង គ្រួសារយើង និងដើម្បីប្រទេសជាតិរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង