ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ជួបសំណេះសំណាល ចែកអំណោយជូនដល់កម្លាំងប្រជាការពារខណ្ឌ

39

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៧ខែមីនា ឆ្នាំ២០២១នេះលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់កម្លាំងប្រជាការពារខណ្ឌចំការមន ហើយពិធីនេះដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ,លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
អំណោយដែលទទួលបានរួមមាន៖ អង្ករ, មី, ត្រីខ, ទឹកស៊ីអ៉ីវ, ទឹកត្រី, សណ្ដែកដី, សាប៊ូ, ស្កសរ, នំបញ្ចប់ និងទឹកអាល់កុល។

អំណោយដែលចែកជូនដល់កម្លាំងប្រជាពារខណ្ឌចំការមនខាងលើនេះ បានមកពីសប្បុរសជននានាទាំងនៅក្នុងមូលដ្ឋានខណ្ឌ និងក្រៅមូលដ្ឋានខណ្ឌផងដែរ៕

  

អត្ថបទដែលជាប់ទាក់ទង