ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​គ្រោះថ្នាក់​ចរាចរណ៍​ បង្កឡើង​រវាងរថយន្ដ​ FORDនិងរថយន្ដដឹកប្រេងPtt

27

 

កំពង់ស្ពឺ ៖ នៅគីឡូម៉ែត្រ​៨២_​៨​៣​ វេលា​ម៉ោង​ ០៥:៥៤នាទី​ព្រឹក​ព្រលឹម​នៅព្រឹកថៃ្ង​ទី​២៧​ ខែមិនា​ ឆ្នាំ​២០២​១​ មានករណីគ្រោះថ្នាក់​ចរា​ចរណ៍​នៅផ្លូវជាតិ​លេខ​ ​៤​ ចំណុចភូមិទី១​ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ បង្កឡើង​រវាងរថ​យន្តFORD ប្រភេទ​ ដឹកទំនិញ​​ ពណ៌​ស​ ពាក់​ស្លាកលេខ 2AQ-6556 បើកបរឈ្មោះ គង់ រ៉ាឌី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទី៦​ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច​ និងរថយន្ត ដឹកប្រេងឥន្ធនៈ​ ក្រុមហ៊ុន​ PTT ស្លាក​លេ​ខ​ ភ្នំពេញ​3E-9559 អ្នកបើកបររថយន្ដដឹកប្រេង​ គេចខ្លួន​។

តាមព័ត៌មាន​បឋម​ រថយន្ត​ទាំង​ពីរ​ បើកបរក្នុងទិស​ដៅបញ្រ្ចាសគ្នា​ រថយន្ត​ដឹក​ប្រេងបើក​បរពី​ទិស​ខា​ង​កើត​ ឆ្ពោះ​ទៅទិសខាងលិច​ លុះមកដល់ចំណុ​ច​ខាងលើ បានរេចង្កូតចូលទៅចំណែកផ្លូវម្ខាងឆ្វេង​ រួចទៅបុករថយន្ត ម៉ាក FORD។

ក្នុងហេតុការ​ណ៍​ខាងលើ​ មិនបណ្តាល​ឱ្យ​មានម​នុស្ស​រងរបួស​ ឬគ្រោះថ្នាក់​ដល់អាយុជីវិតឡើយ​ សមត្ថកិច្ច​បន្ដ​សម្រួល​ចរាចរណ៍​ នៅចំណុ​ចកើត​ហេតុ​ ចរាចរណ៍​មានលក្ខណៈ​ធម្មតា​ទៅវិញ​ ទៅ​មក​​។
មធ្យោបាយ​រថយន្ត​ទាំងពីគ្រឿង សមត្ថកិច្ច​បានយ​កមករក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង