ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយ៍ទូរទស្សន៍ CNC ប្រកាសបើកការប្រកួតប្រដាល់គុនខ្មែ“អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” ជាផ្លូវការ

74

 

ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍CNCបានសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរនាថ្ងៃ២៧ ខែមីនា ឆ្នាំ២០២១បានប្រកាសជាផ្លូវការនូវកម្មវិធីប្រដាល់គុនខ្មែរដ៏លេចធ្លោមួយទៀតដែលមារហ័យសនាមថា “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” នៅស្ថានីយ៍ទូរទស្សន៍CNC ដោយមានកីឡាករជើងខ្លំាំងគុនខ្មែរ៨នាក់ប្រជែងយកទឹកប្រាក់៥ពាន់ដុល្លារក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់។

លោក ម៉ា ស៊ីថេត អ្នកគ្រប់គ្រងកម្មវិធីប្រដាល់គុនខ្មែរស្ថានីយ៍ទូរទស្សន៍CNCបានប្រាប់ឲ្យដឹងថាការប្រកួត “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” យើងបានសម្រិតសម្រាំងរកកីឡាករជើងខ្លាំង៨រូបចែកចេញជាពីពូលគឺ ពូលA និងពូល B ក្នុងមួយពូលមានកីឡាករចំនួន៤រូបត្រូវប្រកួតប៉ះគ្នាទៅវិញទៅមកដើម្បីសន្សំពិន្ទុ។ ក្រោយពីក្រុមទាំង២បានការប្រកួតចប់រួចរាល់អស់ហើយ យើងនឹងរកឃើញជើងខ្លាំង២រូបក្នុងពូលនីមួយៗតាមរយៈពិន្ទុសន្សំរបស់ពួកគេ។

នៅជុំបន្ទាប់គឺជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករលេខ១ពូល A ប្រកួ តកីឡាករលេខ២ ពូល B និងកីឡាករលេខ១ ពូល B ប៉ះកីឡាករលេខ២ពូល A បន្ទាប់ តាមកីឡាករ២នាក់ដែលបានទទួលជ័យជម្នះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមទឹកប្រាក់៥ពាន់ដុល្លារ និងខែ្សក្រវាត់។

លោកបានបន្តថា អ្នកឈ្នះបានទឹកប្រាក់៥ពាន់ដុល្លារបានខ្សែក្រវាត់មួយនេះនៅមិនទាន់មានឈ្មោះជាម្ចាស់ជើងឯក “អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក” ពេញលេញនៅឡើយទេ ព្រោះគេត្រូវប្រកួតមួយតំណាក់កាលទៀត នោះគឺត្រូវប្រកួតយកខ្សែក្រវាត់ពិតប្រាកដប្រចាំកម្មវិធីជាមួយម្ចាស់ជើងឯក “អ្នកតស៊ូគុនខ្មែរគោជល់” រដូវកាលចាស់ ឃឹម បូរ៉ា ម្តងទៀតដោយមានទឹកប្រាក់លើកទឹកចិត្តចំនួន៥ពាន់ដុល្លារផ្សេងទៀតដែរ។
លោកបានបន្ថែមទៀតថា កម្មវិធីដ៏គគ្រឹកគគ្រេងថ្មីប្លែកខុសពីលើកមុននេះ ដោយសារលោកចង់ធ្វើឲ្យខ្សែក្រវាត់ដែលកីឡាករទទួលបានកាន់តែមានតម្លៃថែមទៀត។ ដូចនេះខ្សែក្រវាត់នឹងត្រូវឆ្លាក់ឈ្មោះកីឡាករម្ចាស់ជើងឯកង និងដាក់ឲ្យដណ្តើមគ្នាទៅវិញទៅមកតាមរូបភាពប្រកួតដដែល ឬទៅតាមរូបមន្តផ្សេងទៀតដោយផ្អែកទៅលើស្ថានការណ៍ជាក់ស្តែង។

កីឡាករទាំង៨នាក់ចូលរួមប្រកួតក្នុងពូល A ៖សូត្រ វាសនា, ឈុត សេរីវណ្ណថង, ម៉ឺន មេឃា, និង ឡុង ជិន ចំណែកពូល B មាន ចាន់ សំអាត, អេលីត ចំរើន, វេង សុភ័ក្រ និង តាញ់ មករា ។ ក្រៅពីអ្នកលេខ១ទទួលបានខ្សែក្រវាត់និងទឹកប្រាក់៥ពាន់ដុល្លារហើយនោះអ្នកលេខ២ក៏ទទួលបានទឹកប្រាក់លួងចិត្តចំនួនពីរពាន់ដុល្លារនិងពានមួយ អ្នកលេខ៣ទទួលបានទឹកប្រាក់មួយពាន់ប្រាំរយដុល្លារ អ្នកលេខ៤ទឹកប្រាក់មួយពាន់ដុល្លារផងដែរ។ រីឯកម្មវិធីនេះនឹងផ្តើមធ្វើឡើងពីថ្ងៃសៅរ៍ ទី៣ មេសា នេះតទៅហើយនៅសង្វៀន CNC ឬស្សីកែវចាប់ពីវេលាម៉ោង៦ល្ងាចតទៅ៕

អត្ថបទដែលជាប់ទាក់ទង