ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន១៣ ក្នុងទុនវិនិយោគ ១៣៦៩ លានដុល្លារ នៅដើមឆ្នាំ២០២១នេះ

62

 

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា CDC បានឱ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជាបានអនុម័តគម្រោងវិនិយោគ ចំនួន១៣ ដែលមាន ទុនវិនិយោគ ១៣៦៩លានដុល្លារ បើ គិតត្រឹមសប្តាហ៍ ទី៤ ក្នុង ខែមីនា ឆ្នាំ២០២១ ដែលនិង អាចបង្កើតការងាររាប់ពាន់កន្លែងដល់ប្រជាជន ក្នុងស្រុក។

តាម សំណើសុំ វិនិយោគ របស់ក្រុមហ៊ុនក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជា ស្ថាពរជូនដល់ក្រុមហ៊ុន១៣នេះ ដូចតទៅ៖

ទី១) ក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. គណៈកម្មាធិការ វិនិយោគ កម្ពុជា នៃ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា បានសម្រេច ចេញ វិញ្ញាបនបត្រ ចុះបញ្ជី ជា ស្ថាពរ ជូន ដល់ ក្រុមហ៊ុន ខាងលើ ដែលមាន ទីតាំង វិនិយោគ ស្ថិតនៅ សួនឧស្សាហកម្ម “ស៊ូចូវខេមបូឌា” អគារ លេខ១ ផ្លូវជាតិ លេខ២១ ភូមិ ព្រែកទ្បុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ ២,១លាន ដុល្លារអាមេរិក និង អាចបង្កើត ការងារបានចំនួន ២.៦១១កន្លែង។

ទី២.ក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើង សម្ភារៈអេទ្បិច ត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិក គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅ ភូមិចមពល ឃុំពពេល ស្រុក ត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគ ប្រមាណ ២,២លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ២៣២កន្លែង។

ទី៣)ក្រុមហ៊ុន. SCHNEITIC CHINT CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារៈអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអ ន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់មានទុនវិនិយោគ ប្រមាណ២,៥លាន ដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ៦២កន្លែង។

ទី៤) ក្រុមហ៊ុន XIN WEI JIE CO., LTD. គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគ ស្ថិតនៅ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ មានទុនវិនិយោគ ប្រមាណ ២,៩លាន ដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ៦៥៩កន្លែង។

ទី៥) ក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD. គម្រោងបង្កើត រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព 20MW ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិមនោរម្យ ឃុំមនោ រម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានទុនវិនិយោគ ប្រមាណ ១៧,៦លាន ដុល្លារ អាមេរិក និងអាចបង្កើតការងារ បានចំនួន ១៥០កន្លែង។

ទី៦)ក្រុមហ៊ុន FIRST AQUATIC INDUSTRIAL CO., LTD. គម្រោងបង្កើតវារីវប្បកម្ម ដែលមានទីតាំង វិនិយោគ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និង ភូមិតោតម៉ា ឃុំកណ្តោក ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២៥,២លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។

ទី៧) ក្រុមហ៊ុន INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើត រោងចក្រ កាត់ដេរ សម្លៀកបំពាក់វេជ្ជសាស្ត្រ និងផលិតសម្ភារ:បរិក្ខារវិជ្ជសាស្ត្រដែលមាន ទីតាំងវិនិយោគ ស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ច ពិសេសខេមបូឌានចេជាងហ្គរ័ជី ខេត្ត ព្រះសីហនុ, មានទុនវិនិយោគប្រមាណ ១០លានដុល្លារ អាមេរិក និងអាចបង្កើត ការងារបានចំនួន ១.២០០កន្លែង។

ទី៨) ក្រុមហ៊ុន HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបង្គុំទោចក្រយាន និង គ្រឿង បំណែកទោចក្រយាន គ្រប់ប្រភេទដែលមាន ទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសតាយសេងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៧លាន ដុល្លារ អាមេរិក និង អាចបង្កើត ការងារបានចំនួន ១៨០កន្លែង។

ទី៩) ក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. គម្រោង បង្កើត រោងចក្រ ផលិត ឱសថ ដែលមាន ទីតាំង វិនិយោគស្ថិតនៅ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ មាន ទុនវិនិយោគប្រមាណ៦,៣លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន២៦០កន្លែង។

ទី១០) ក្រុមហ៊ុន “FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD” គម្រោង បង្កើត រោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែ សាឡុង ពូកនិង គ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លាន ដុល្លារ អាមេរិក និង អាចបង្កើតការងារបានចំនួន៤២០កន្លែង។

ទី១១) ក្រុមហ៊ុន “HERBA (CAMBODIA) CO., LTD” គម្រោង បង្កើត រោងចក្រ កែច្នៃនិងវេចខ្ចប់ ផលិតផលកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ច ពិសេស ភ្នំពេញមានទុនវិនិយោគ ប្រមាណ៣,៦លានដុល្លារអាមេរិកនិង អាចបង្កើតការងារបានចំនួន១២០កន្លែង។

ទី១២)ក្រុមហ៊ុន “ Y.T PLASTIC CO.
, LTD” គម្រោងរោងចក្រផលិត សម្ភារៈអគ្គិសនីអំពូលភ្លើង និងគ្រឿងបង្គុំអំពូល គ្រប់ប្រភេទដែលមានទីតាំង វិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុងសាន់សែល ស្វាយរៀង, មានទុនវិនិយោគ ប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩៣០កន្លែង។

ទី១៣) ក្រុមហ៊ុន “HUADIAN SIHANOUKVILLE POWER GENERATION CO., LTD” គម្រោង រោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី១ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគ ប្រមាណ១២៨៣លាន ដុល្លារអាមរិក៕

អត្ថបទដែលជាប់ទាក់ទង