ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមនធ្វើពិធីប្រគល់. ទទួលអំណោយ ពីសប្បុរសជន

78

ភ្នំពេញ៖នៅសាលាខណ្ឌចំការមននៅតំបន់កោះពេជ្រកាលពីព្រឹកថ្ងៃទី២៩ខែមិនាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន ដោយបានអញ្ជើញធ្វើពិធីប្រគល់ ទទួលអំណោយនូវគ្រឿងឧបភោគបរិភោគ និងថវិកាពីលោកស្រី នួន ច័ន្ទដាលីន ម្ចាស់អាជីវកម្ម ស្រីលីនសម្រស់ធម្មជាតិ។
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានមានមតិលើឡើងក្នុងពិធីប្រគល់ទទួលអំណោយនូវគ្រឿងឧបភោគបរិភោគ និងថវិកាពីលោកស្រី នួន ច័ន្ទដាលីន ម្ចាស់អាជីវកម្ម ស្រីលីនសម្រស់ធម្មជាតិថាចំពោះអណោយទាំងអស់នោះគឺរដ្ឋបាលខណ្ឌ ចំការមនទុកសម្រាប់ប្រើប្រាស់នូវសកម្មភាពនានា ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។
ចំពោះអំណោយដែលរដ្ឋបាលខណ្ឌ ទទួលបានរួមមាន៖ទឹកបរិសុទ្ធ ៥០កេស,មី ៦០កេស,ត្រីខ ២៤០កំប៉ុង,កាហ្វេទឹកដោះគោ ៣០០កំប៉ុង,នំដំឡូង ១៤០កំប៉ុង,សាប៊ូអូលីវ ១០ដុំ,ខូឡាជែនវីតាមីនស៊ី ១០ប្រអប់,កាហ្វេឃូស៊ីហ្វាបឺ ០៣ប្រអប់ និង ថវិកាមួយចំនួនផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង