ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនអាជីវករក្រីក្រ លក់ដូរអីវ៉ាន់ តាមកញ្ជើ.កញ្រ្ចែង នៅផ្សារច្បារអំពៅបានទទួលអំណោយសម្ដេច

42

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៩ខែមិនាឆ្នាំ.២០២១នេះលោកគួច ចំណាន ប្រធានផ្សារច្បារអំពៅបានរៀបចំពិធីចែកអំណោយដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយះលោកឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញទៅដល់បងប្អូនអាជីវករក្រីក្រដែលពួកគាត់ប្រកបមុខរបរលក់ដូរអីវ៉ាន់តាមកញ្ជើ ,កញ្រ្ចែង ល្អីនៅផ្សារច្បារអំពៅដោយមានជីវភាពខ្វះខាតទីទ័លក្រនៅផ្សារចំនួន៤១នាក់។ហើយក្នុងម្នាក់ៗទទួលបានអង្ករចំនួន២៥គីឡូក្រាមនិងថវិការមួយចំនួនពីលោកប្រធានគណៈកម្មការផ្សារច្បារអំពៅផងដែរហើយនាឱកាសនោះលោកប្រធានផ្សារក៏បានធ្វើការណែនាំទៅដល់បងប្អូនដែលធ្វើដំណើរចេញចូលផ្សារនិងអាជីវករផ្សារទាំងអស់អោយបន្តដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់តាមការណែនាំដោយអនុវត្តន៍៣ការពារនិង៣កុំព្រមទាំងស្ដាប់តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំដើម្បីរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភះ។
ជាមួយគ្នានោះបងប្អូនអាជីវករក្រីក្រដែលពួកគាត់មានជីវភាពខ្វះខាតដោយបានលើកដៃសំពះសូមថ្លែងអំណរអរគុណដល់សម្ដេចទាំងទ្វេរដែលជានិច្ចកាលសម្ដេចបានផ្ដល់អំណោយជាហូរហែរមកដល់ពួកគាត់ដែលជាអ្នកក្រីក្រដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃតាមរយះលោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង ហើយលោកប្រធានផ្សារច្បារអំពៅនិងសហការីគាត់បានរៀបចំពិធីចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចនៅបរិវេណផ្សារច្បារអំពៅនាពេលនេះដល់ពួកគាត់ផងដែរ។
គួរបញ្ជាក់ផងដែរថាជានិច្ចកាលបងប្អូនអាជីវករដែលលក់ដូរអីវ៉ាន់តាមកញ្ជើ កញ្រ្ចែង ល្អីដែលមានជីវភាពខ្វះខាតនៅផ្សារច្បារអំពៅតែងតែបានអំណោយជាហូរហែរតាមរយះលោកប្រធានផ្សារច្បារអំពៅគួច ចំណាន ដើម្បីយកមកដោះស្រាយផ្នែកជីវភាពប្រចាំថ្ងៃ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង