ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មការផ្សារទួលទំពូង ផ្តល់អង្ករនិងម៉ាស់ជូនអាជីវករនិងកម្មករអនាម័យ ដែលមានជីវភាពខ្វះខាត ក្នុងតំណាក់កាលកូវីដ-១៩រីករាលដាល

107

ភ្នំពេញ៖ ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម នាព្រឹកថ្ងៃ២៩ មិនា ២០២១នេះបានផ្តល់អង្ករនិងម៉ាស់មួយចំនួនជូនដល់អាជីវករនិងកម្មករអនាម័យ ដែលមានជីវភាពខ្វះខាត ក្នុងតំណាក់កាលកូវីដ១៩រីករាលដាលនៅក្នុងរាជធានីភ្នំពេញ។

   អាជីវករនិងកម្មករអនាម័យដែលមានជីវភាពខ្វះខាតទីទ័លក្រនៅផ្សារទួលទំពូង ហើយដែលបានមកទទួលអំណោយទាំងនេះមានចំនួន៣៣នាក់ក្នុងម្នាក់ទទួលបានអង្ករចំនួន១បាវនិងម៉ាស់ចំនួន២០ម៉ាស់។

  លោកចំរើន សុខលីម បានមានប្រសាសន៍លើកឡើងថា អំណោយដែលចែកជូនខាងលើនេះជាអំណោយដ៍ថ្លៃថ្លា របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក ឃួងស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដើម្បីអោយគណៈកម្មការផ្សារទួលទំពូង យកមកចែកជូនផ្ទាល់ដល់បងប្អូនអាជីវករនិងកម្មករអនាម័យដែលមានជីវភាពខ្វះខាតនិងទីទ័លក្រ។

    លោកចំរើន សុខលីម បានមានប្រសាសន៍លើកឡើងទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថា ជាបងប្អូននៅភ្នំពេញឬនៅតាមបណ្តាលខេត្តនោះទេ។ ជាស្តែងសម្រាប់ពេលនេះដោយឃើញបងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងជីវភាព ខណៈផ្ទុះឡើងនូវការរីករាលដាលជំងឺកូវី១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០នេះ ទើបមានការផ្តល់ជូនពួកគាត់ភ្លាមតែម្តង។

លោកចំរើន សុខលីម  បានបញ្ជាក់ថា នៅផ្សារទួលទំពូងមានជ្រកចេញ ចូលក្នុងផ្សារចំនួន១៦ច្រក ហើយទាំង១៦ច្រកនេះ គណៈកម្មការផ្សារ បានដាក់ អាកុលនិងម៉ាស៊ីនវាស់កំដៅ ព្រមទាំងបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ចំនួន៤ទៀតក្នុងមួយច្រក ដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ លោកក៏បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន គឺ ៣កុំនិងបីការពារ ដើម្បីរួមបង្ការនិងទប់ស្កាត់កូវីដ១៩នេះទាំងអស់គ្នា៕

 

  

អត្ថបទដែលជាប់ទាក់ទង