ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម អនុភាព ៧០០មេហ្កាវ៉ាត់ នៅខេត្ត ព្រះសីហនុ

104

 

ភ្នំពេញ ៖ គម្រោងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម ដែលមានអានុភាព ៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន «Huadian Sihanoukville Power Generation Co., Ltd» នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC សម្រេចអនុម័តហើយ ដោយគម្រោងនេះ មានទុនវិនិយោគប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២០កន្លែង។

ការផ្គត់ផ្គង់ថាមពលអគ្គិសនី ដែលបានមកពីប្រភពផ្សេងៗសរុប កើនដល់ប្រមាណ ៣.៩៨៦មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០២០ មានកំណើន ១៥ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ ការផលិតថាមពលអគ្គិសនីក្នុងស្រុកបាន មកពីប្រភពថាមពលធំៗ ដែលកំពុងដំណើរការ សរុបមានប្រមាណ ២.៩៦៥មេហ្គាវ៉ាត់ ក្នុងនោះ មកពីវារីអគ្គិសនីចំនួន ០៧ អានុភាពសរុប ១.៣២៩មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដុតធ្យូងថ្មចំនួន ០៣ ដែលមានអានុភាពសរុប ៦៧៥មេហ្គាវ៉ាត់។

អត្ថបទដែលជាប់ទាក់ទង