ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន បន្តចុះចែកអំណោយដល់ប្រជាជន២៥គ្រួសារ កំពង់ធ្វើចត្តាឡីស័កនៅសង្កាត់ទួលទំពូងទី២

54

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០២១លោកថេង សុថុល អភិបាលខណ្ឌចំការមនដែលអមដំណើរដោយលោក.លោកស្រីអភិបាលរងខណ្ឌ ,ចៅសង្កាត់និងមន្រ្តីសង្កាត់ ខណ្ឌជាច្រើនរូបទៀតដោយ បានបន្តចុះសាកសួរសុខទុក្ខចែកអំណោយរជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន២៥គ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ឆ្នាំ២០២១ រស់នៅក្នុងសង្កាត់ទួលទំពូងទី២ខណ្ឌចំការមន រាជធានីភ្នំពេញ។

ខណៈពេលចុះសាកសួរសុខទុក្ខនិងចែកអំណោយជូនប្រជាជនក្រីក្រ ដែលកំពង់ធ្វើចត្តាឡីស័កនាឱកាសនោះលោកថេង សុថុលអភិបាលខណ្ឌចំការមនដោយបានមានមតិលើកឡើងដោយស្នើដល់បងប្អូនបន្តអនុវត្តន៍តាមការណែនាំនូវវិធានការ ៣ការពារ របស់សម្ដេចតេជោគឺ១ការពាក់ម៉ាស ២ការលាងដៃ ៣ការរក្សាគម្លាតសុវត្ថិភាពសង្គម.បុគ្គល និង ៣កុំគឺ១កុំចូលទៅទីកន្លែងដែលបិទជិតគ្មានខ្យល់ចេញ.ចូលហើយប្រើម៉ាសុីនត្រជាក់ច្រើន ២កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករឬទីប្រជុំជនដែលមានការជួបជុំច្រើន និងទី៣កុំប៉ះពាល់គ្នាក្នុងអំឡុងពេលនេះជៀសវាងការចាប់ដៃ សូមលើកដៃសំពះ។ ក្នុងថ្ងៃដដែលនេះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមននិងសហការីដោយបន្ត ចុះសាកសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាជនក្រីក្រ ចំនួន៨គ្រួសារទៀតកំពង់រស់នៅសង្កាត់ផ្សារដើមថ្កូវ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង