ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបុកម៉ូតូរបួសធ្ងន់២នាក់ នៅដីឥដ្ឋកោះផុសកៀនស្វាយ

45

កណ្ដាល៖សាក្សីនៅកន្លែងកើតហេតុរាយការណ៍មកថាករណីគ្រោះថ្នាក់ចរាចរផ្លូវគោក
រវាងម៉ូតូបុកជាមួយម៉ូតូ បើកបរទិសដៅផ្ទុយគ្នា
បណ្តាលអោយមនុស្សរងរបួសជាទម្ងន់២នាក់ និង ខូចខាតម៉ូតូ០២គ្រឿង។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅល្ងាចថ្ងៃទី៣០ខែមិនាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែតលេខ ២៤.២៥ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅល្ងាចថ្ងៃខែឆ្នាំកើតហេតុខាង លើមានម៉ូតូ០១គ្រឿងម៉ាកHONDA DREAM 125 ស៊េរី២០១៥ ពណ៍ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខពោធិ៍សាត់ 1B.7098 បើកបរដោយឈ្មោះកង អុល ភេទប្រុស អាយុ៥៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបញ្ច្រាស់ទិស ក្នង ទិសដៅពី ភ្នំពេញទៅអ្នកលឿង ។

ពេលមកដល់ចំណុចកើតហេតុខាងលើបាន បើកបត់ឆ្លងផ្លូវពីជើងមកត្បូង ទៅបុកជាមួយ ម៉ូតូម៉ាកHONDA.DREAM 125 ស៊េរី២០១៨ ពណ៍ខ្មៅ ប្រភេទស្រី ពាក់ផ្លាក់លេខ កណ្តាល 1AA.1791 បើកបរដោយឈ្មោះ ឃុត រដ្ឋា ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិកណ្តាលក្រោមឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល បើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ បណ្តាលអោយអ្នកបើកបរម៉ូតូទាំងពីររងរបួសដូចគ្នាហើយ ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយដឹកយកទៅព្យាបាលនៅភ្នំពេញ។
ចំណែកឯម៉ូតូទាំង០២គ្រឿង ត្រូវបានកំលាំងជំនាញសណ្តាប់ធ្នាប់ ចរាចណ៍ស្រុកកៀនស្វាយធ្វើការវាស់វែង យកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

ការសន្និដ្ឋានករណីខាងលើបណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះកង អុល បើកបរម៉ូតូ មិនមានការប្រុងប្រយ័ត្នពេលឆ្លងកាត់ផ្លូវ ។
ចំនែកអ្នកបើកបរម៉ូតូឈ្មោះឃុត រដ្ឋា បើកបរក្នុងល្បឿនលឿនមិនមើលផ្លូវខាងមុខមានឧបសគ្គ៕

អត្ថបទដែលជាប់ទាក់ទង