ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណាប់អារម្មណ៍ អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា

271

ភ្នំពេញ៖បន្ទាប់ពីការចាកចេញរបស់លោកFelix G-Dalmas ដែលជាគ្រូបង្វឹកជនជាតិអារហ្សង់ទីន សម្រាប់ក្រុមជម្រើសជាតិកម្ពុជានោះក្រុមជម្រើសជាតិកម្ពុជាបាន ទទួលគ្រូបង្វឹកថ្មីមួយជាជនជាតិជប៉ុនគឺលោកRYU Hirose ។

លោកជាជនជាតិជប៉ុនដូចអ្នកចាត់ការទូទៅ របស់ករុមជម្រើសជាតិកម្ពុជាគឺលោក Keisuke Honda ដែរ ។នៅថ្ងៃនេះ(៣១មីនា ឆ្នាំ២០២១)លោកKeisuke Hondaដែលនៅបន្តកុងត្រាជា អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍តាម
រយៈវីដេអូ ដែលត្រូវបានផ្សព្វផ្សាយដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាថា យើងនឹងហើយថា មានក្រុមជម្រើសជាតិជាច្រើន ដែលខ្លាំងៗ ប៉ុន្តែយើងនឹងព្យាយាមយកឈ្នះក្រុមជម្រើសជាតិទាំងនោះ។

លោក Keisuke Honda ថា «ខ្ញុំពិតជារីករាយ ក្នុងការបន្តកុងត្រាជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងតួនាទីជាអ្នកចាត់ការទូទៅ ដែលគោលដៅរបស់ពួកយើង គឺការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣។ ដូចបានដឹងហើយ មានក្រុមជម្រើសជាតិជាច្រើន ដែលខ្លាំងៗជាងយើងប៉ុន្តែយើងនឹងព្យាយាមយកឈ្នះក្រុមទាំងនោះ។សូមអរគុណដែលតែងតែគាំទ្រពួកយើងកន្លងមកហើយសូមបន្តគាំទ្រពួកយើង។ ជួបគ្នាឆាប់ៗ នៅក្នុងប្រទេសកម្ពុជា»។
លោក Keisuke Honda បានមកធ្វើជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាមួយគ្រូបង្គោល គឺលោក Felix G. Dalmas ដែលជាជនជាតិអាហ្សង់ទីន ជាផ្លូវការកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់កិច្ចសន្យាកាលពីខែសីហា ឆ្នាំ២០២០។ នេះការបន្តកិច្ចសន្យាថ្មីរបស់ Keisuke Honda ដើម្បីដឹកនាំក្រុមជម្រើសជាតិឈុតធំ និងឈុតយុវជនអាយុក្រោម២៣ឆ្នាំ សម្រាប់ការប្រកួតអន្តរជាតិនានា ជាពិសេសគឺគោលដៅធំចំពោះមុខឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ប៉ុន្តែអតីតគ្រូបង្គោលអាហ្សង់ទីនមិនបានបន្តដឹកនាំបន្តជាមួយលោកHondaនោះទេដោយជំនួសដោយគ្រូបង្គោលថ្មីជាជនជាតិជប៉ុនដូចគ្នា គឺលោក RYU HIROSE ។

លោក RYU HIROSE គឺជាគ្រូដ៏ខ្លាំងមួយរូបក្នុងការដឹកនាំក្រុមជម្រើសជាតិ និង ក្រុមជម្រើសយុវជន ។ពេលនេះកម្ពុជាមានអ្នកចាត់ការទូទៅ និង គ្រូបង្វឹកបង្គោលជាជនជាតិជប៉ុនដូចគ្នា ។សង្ឃឹមថាគ្រូបង្វឹកថ្មីនឹងនាំក្រុមកម្ពុជា ឲ្យជួបលទ្ធផលល្អនៅក្នុងស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៅចុះ ៕

អត្ថបទដែលជាប់ទាក់ទង