ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ វត្ថុ៣យ៉ាងដែលគួរដាក់តាមខ្លួនរាល់ថ្ងៃ !

106

ភ្នំពេញ៖អ្នកខ្លះគេនិយាយថា របស់ចំនួន៣យ៉ាងដែលគួរតែដាក់តាមខ្លួនរាល់ថ្ងៃនោះគឺលុយ ឡាន ស្រីស្អាត ។ចំពោះអ្នកខ្លះទៀតគេថាអំណាច លុយឡាន និងស្រីស្អាតទើបជារបស់ដែលគយរតែដាក់តាមខ្លួនរាល់ថ្ងៃកុំឲ្យដាច់នោះ ។

តាមពិតការគិតរបស់មនុស្ស១០ គឺខុសគ្នាទាង១០ប្រសិនបើការគិតដូចៗគ្នានោះ នៅលើលោកនេះប្រាកដជាមនុស្សជាតិមិនមានជម្លោះនឹងគ្នាឡើយ ។សព្វថ្ងៃនេះសូម្បីតែមនុស្សដែលនិយាយភាសាតែមួយជនជាតិតែមួយ ឬ រហូតដល់គ្រួសារតែមួយក៏គង់តែមានជម្លោះនឹងគ្នា ។

វត្ថុ៣យ៉ាងដែលមនុស្សគ្រប់រូបគួរតែដាក់តាមខ្លួនរាល់ថ្ងៃនោះ គឺទី១៖ក្ដីសង្ឃឹម ទី២៖ស្នាមញញឹម និង ទី៣៖ការខិតខំប្រឹងប្រែង ។
តាមពិតជាមនុស្សបើរស់នៅដោយគ្មានក្ដីសង្ឃឹមនោះទេ ជីវិតទាំងមូលនឹងស្មុគ្រស្មាញ គ្មានការគិតទៅរកការរីកចម្រើន គឺរស់នៅដោយគ្មានសង្ឃឹម ពិសេសគឺខ្វះឆន្ទៈក្នុងកាពង្រីកភាពរ៉ុងរឿងក្នុងជីវិតរបស់ខ្លួន ។
ស្នាមញញឹមបើគិតតាមតម្រាចិនគេថាវាជាហុងស៊ុយមួយដែលសំខាន់ណាស់។បើនិយាយដោយសាមញ្ញមនុស្សដែលគ្មានស្នាមញញឹមក្នុងខ្លួនគឺជាមនុស្សមានទុក្ខ ។បើគិតតាមទ្រឹស្ដីព្រះពុទ្ធនោះថាឈើបៀមទឹកឆាប់ពុក រី ឯ មនុស្សបៀមទុក្ខ គឺឆាប់ស្លាប់ ។មនុស្សដែលកំណាញ់នូវភាពញញឹមទោះរកស៊ីអ្វីក៏មិនរីកចម្រើនដែរ ។ចាស់ពីដើមច្រើនតែនិយាយថាមនុស្សមុខងាប់ ។គ្រាន់តែស្នាមញញឹមមួយចាំបាច់ទៅកំណាញ់ធ្វើអ្វីហ្ន ។

ការខិតខំប្រឹងប្រែងវាជាកត្តាសំខាន់ណាស់។គ្មានភាពជោគជ័យណាមួយ ដែលធ្លាក់មកពីលើមេឃនោះទេគឺសុទ្ធតែកើតចេញពីការប្រឹងប្រែងទាំងអស់ ។សម្ដេចតេជោហ៊ុន សែនដែលទទួលបានជោគជ័យក្នុងការដឹកនាំប្រទេសគឺមិនមែនបានមកដោយព្រះឥន្ទ្រប្រទាន
ពីលើមេឃមកនោះទេ ។

បន្ទាប់ពីរំដោះប្រទេសពីរបបប៉ុល ពតសម្ដេចត្រូវដឹកនាំប្រជាជនដោយប្រើដៃម្ខាងការពារជាតិ និង ប្រើដៃម្ខាងកសាងជាតិគួបផ្សំនឹងយុគសម័យនោះពិភពលោកហ៊ុមព័ទ្ធសេដ្ឋកិច្ចទៀផងនោះ ការដឹកនាំត្រូវតាំងចិត្តខាំស្មៅស៊ីអត់ ស៊ីឃ្លានទម្រាំបានដូចសព្វថ្ងសនេះ ។

ហេតុនេះវត្ថុទាំង៣នេះគឺក្ដីសង្ឃឹម ស្នាមញញឹម និងការខិតខំប្រឹងប្រែងវាមិនត្រឹមតែគួរទេ គឺត្រូវតែនៅជាមួយយើងរៀងរាល់ថ្ងៃច័ន្ទ ទើបប្រសើរព្រោះវាជាប្រទីបនាំយើងឆ្ពោះទៅរកជោគជ័យទាំងក្នុងជីវិត ទាំងក្នុងការងារ ៕

អត្ថបទដែលជាប់ទាក់ទង