ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីត១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារ ព័ត៌ មានទូទាំងប្រទេសចំនួនប្រមាណ៥ពាន់នាក់

56

 

ភ្នំពេញ, យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីត១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារ ព័ត៌មានទូទាំងប្រទេស ចំនួនប្រមាណ ៥ ពាន់នាក់ បានចាប់ផ្តើមដំណើរការហើយ នៅព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលរៀបចំឡើងដោយ អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីត-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដែលមានវត្តមាន លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាប្រធាកិត្តិយស លោក ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាប្រធានគណ:កម្មការ រួមជាមួយ លោក លោកស្រី ជាអនុប្រធានចំនួន១១ រូប អនុប្រ ធានអចិន្ត្រៃ ១រូប រួមទាំងសមាជិកជាច្រើនរូបទៀត ក្នុងស្ថាប័នក្រសួងព័ត៌មាន ។
ដំណើការនៃការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ការពារជំងឺកូវិដ-១៩ ថ្ងៃនេះ ត្រូវបានក្រសួងសុខាភិបាល បញ្ជូនក្រុមគ្រូពេទ្យចំនួន២ ក្រុម មកធ្វើការចាក់ជូន មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបាន ចុះឈ្មោះដោយស្មគ្រ័ចិត្ត ចាក់វ៉ាកសាំងបង្ការជំងឺកូវីត១៩ តាមកម្មវិធីដែលបាន គ្រោង ទុក ដោយ អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត-១៩ ក្នុងក្របខណ្ឌក្រសួង ព័ត៌ មាន។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌក្រសួងព័ត៌មាន នាឱកាសនេះ គឺធ្វើ ឡើងស្របពេលជាមួយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ SINO VAC នៅក្នុងក្រប ខណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥, ០០០នាក់៕ សំរិត

អត្ថបទដែលជាប់ទាក់ទង