ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិដ្ឋភាព​នៅតាមដងផ្លូវសាធារណៈ ក្នុង​រាជធានីភ្នំពេញ​ មានសភាពស្ងប់ស្ងាត់ល្អ​ ក្រោយអាជ្ញាធរដាក់ចេញបម្រាមគោចរ

45

ភ្នំពេញ៖ ទិដ្ឋភាព​នៅតាមដងផ្លូវសាធារណៈក្នុង​រាជធានីភ្នំពេញ​ មានសភាពស្ងប់ស្ងាត់ល្អ​ ក្រោយអាជ្ញាធរដាក់ចេញបម្រាមគោចរ នេះអាចបញ្ជាក់ឱ្យឃេីញថា​ ប្រជាពលរដ្ឋ​បានចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូដ១៩។

រាត្រីថ្ងៃនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញធ្វើការផ្សព្វផ្សាយអប់រំខ្លឹមសារអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត របស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយថ្ងៃស្អែកកម្លាំងមានសមត្ថកិច្ចនឹងចុះអនុវត្តវិធានការរដ្ឋបាលចាប់ពីម៉ោង ២០:០០ ដល់ម៉ោង ៥:០០។

លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ខ្ញុំសង្ឃឹមថាបងប្អូនដែលគ្មានភារកិច្ចចាំបាច់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារណែនាំនៅក្នុងសេចក្តីសម្រេចខាងក្រោម ដើម្បីចូលរួមទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។

លោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះអ្នកដែលធ្វេីការចេញក្រោយម៉ោង​ ៨:០០នាទីយប់ ត្រូវមានលិខិតបញ្ជាក់ និងត្រូវពាក់កាតជាប់ខ្លួន ចាប់ពីយប់ថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១នេះតទៅ​ ។ សូមចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ​ !!! ចំពោះអ្នកបំពានបម្រាមគោចរនេះ​ នឹងត្រូវឃាត់យាន្តយន្ត​ យកមករក្សាទុក​ ហេីយត្រូវឲ្យធ្វេីចត្តាឡីស័ក​ នៅផ្ទះរយ:ពេល១៤ថ្ងៃ​ បេីមិនអនុវត្តតាម​ នោះសមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់​ ។

លោកថា យប់ថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​ បុគ្គលដែលមិនមានបញ្ជាក់ក្នុងសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ​ ចុះថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​ គឺមិនអនុញ្ញាតឲ្យធ្វេីដំណេីរចេញពីផ្ទះ​ (​ ចាប់ពីម៉ោង​ ៨:០០នាទីយប់​ ដល់ម៉ោង​ ០៥:០០នាទីភ្លឺ​ )​ ឡេីយ​ ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ សេចក្តីសម្រេចរបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណ:អភិបាលរាធានីភ្នំពេញ​ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ០៨:០០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី​ តឹង​ សុធី​ ស្នងការរង​ បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស ដេីម្បីចូលរួមប្រជុំជួរ​ និងចេញល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសដេីម្បីចុះផ្សព្វផ្សាយណែនាំអប់រំប្រជាពលរដ្ឋអំពីសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ​ ។

  1. ​សូម​បញ្ជាក់​ថា​ ឯកឧត្តម​ ឃួង ស្រេង បានណែនាំ​ឱ្យ​សមត្ថកិច្ច​ពាក់​ព័ន្ធទាំងអស់ត្រូវត្រួត​ពិនិត្យ​អ្នកធ្វេីដំណេីរល្មេីសបម្រាមត្រូវដកហូតមធ្យោបាយរួចត្រូវឱ្យម្ចាស់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះរៀងៗខ្លូន​ គ្រប់​១៤ថ្ងៃ​ទេីបឱ្យទទួលមធ្យោបាយទៅវិញ ។ ឯកឧត្តម​​បន្តថា​ ក្នុង​ករណី​អ្នកល្មេីសបម្រាមក្នុង​ការធ្វេី​ ចត្តា​ឡីសក័​ទៀត​នឹងត្រូវ​អនុវត្តន៍​ការផាកពិន័យបន្តទៅទៀត។ សង្ឃឹម​ថា​ស្ថានភាព​នេះ​នឹង​ជួយកាត់​ផ្តាច់​ចរន្ត​នៃ​ការ​ឆ្លង​របស់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ចុះ។ រួមគ្នាទប់ស្កាត់ជំងឺកូវឺដ១៩៕
អត្ថបទដែលជាប់ទាក់ទង