ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកង បង្កើនការយកចិត្តទុកដាក់រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាជននិងអនុវត្តន៍នូវវិធានការ៣ការពារនិង៣កុំ

37

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ខែមេសាឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានអោយដឹងថា ដោយអនុវត្តន៍តាមការណែនាំពីសំណាក់លោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង ពោលគឺក្នុងនោះរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះនៅតាមគណៈបញ្ជាការឯកភាព ដោយចុះល្បាតនិងធ្វើការណែនាំទៅដល់បងប្អូនប្រជាជន ដែលរស់នៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងអោយបានយល់ដឹងគ្រប់ៗគ្នា និង ធ្វើការផ្សព្វផ្សាយតាមឧគ្ឃោសនៈស័ព្ទ នូវសេចក្ដីសម្រេចលេខ០៦៨/២១ សសរ ចុះថ្ងៃទី០១ខែមេសាឆ្នាំ២០២១នេះ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការអនុវត្តន៍នូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ជូនប្រជាជន និង ម្ចាស់អាជីវកម្មនិមួយៗនៅក្នុងមូលដ្ឋានខណ្ឌ។

រដ្ឋបាលខណ្ឌបឹងកេងកង បានលើកឡើងដោយសង្កត់ធ្ងន់ថា ទោះបីជាបញ្ហាជម្ងឺ Covid-19 បានកើនឡើងគួរកត់សម្គាល់ក៏ដោយ ក្ដីក៏រដ្ឋបាលខណ្ឌ នៅតែបន្តការ ការពារសុខសណ្តាប់ធ្នាប់ នឹងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋារបស់ខ្លួន ជានិច្ចមិនថាយប់ឬថ្ងៃនោះទេ ហើយថែមទាំងគោរព តាមការណែនាំរបស់ក្រសួងសុខាភិបាល សុំអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាចូលរួមគោរពតាមសេចក្តីសម្រេច លេខ០៦៨/២១សសរ. ចុះនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ និយាយជារួមនិងនិយាយដោយឡែកនៅខណ្ឌនេះ ពោលគឺខណ្ឌបឹងកេងកង។ ហើយក្នុងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។
ស្ថិតនៅចន្លោះម៉ោង ២០(ម្ភៃ) ដល់ម៉ោង ៥(ប្រាំ) ព្រឹកជាកំហិត ។
ចំពោះករណីលើកលែង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាអានខ្លឹមសារក្នុងសេចក្តីសម្រេចខាងក្រោមនេះ ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង