ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ចុះផ្សព្វផ្សាយ និងចែកសេចក្តីសម្រេច ស្តីពីវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ទាំងយប់

33

ភ្នំពេញ៖អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៦៨/២១ សសរ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងសាធារណៈជនដែលធ្វើដំណើរឆ្លងកាត់ ដែលមានដូចខាងក្រោម៖

១. គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដឹកនាំផ្ទាល់ដោយ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំលោក លោកស្រីអភិបាលរង ដោយមានការចូលរួមពីលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាល និងមន្ត្រីសាលាខណ្ឌ មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ មន្ត្រីអាវុធហត្ថខណ្ឌ ដើម្បីចុះផ្សព្វផ្សាយ និងចែកសេចក្តីសម្រេចស្តីពីវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមបណ្តាសង្កាត់ទាំង៧ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ដោយអនុវត្តន៍តាមផែនការដូចតទៅ៖ លើកទី១ នៅម៉ោង ២០.៣០ នាទី លើកទី២ នៅម៉ោង២១.៣០ នាទី និងលើកទី៣ នៅម៉ោង ២៣.០០ នាទី ។

ជាលទ្ធផលមានដូចខាងក្រោម៖បានផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មដ្ឋាន ភោជនីយដ្ឋានពេលរាត្រី និងគោលដៅហាមឃាត់ដទៃទៀត ស្តីពីខ្លឹមសារ នៃវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ។
ល្នុងនោះបានផ្សព្វផ្សាយដល់ពីប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាប ស្តីពីខ្លឹមសារពាក់ព័ន្ធនឹងវិធានការដែលនឹងតត្រូវអនុវត្តន៍សកម្មភាពជាក់ស្តែងចាប់ពីថ្ងៃស្អែកទី០២ ខែមេសា ឆ្នាំ២០២១ តទៅ។
២. អំពីសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ប្រជាពលរដ្ឋក្រោយពីបាន យល់ពីគោលបំណង និងខ្លឹមសារ នៃការអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញខាងលើ បានសម្តែងចេញនូវភាពកក់ក្តៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋរាជធានីភ្នំពេញ និងសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីចំណាត់ការនៃការផ្តល់វ៉ាក់សាំងបង្ការកូវីដ ១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលបាន និងកំពុងបន្តអនុវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង