ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារ ជួសជុល ថែទាំផ្លូវ របស់មន្ទីរសាធារណការ ខេត្តព្រះវិហារបន្ត បាននិងកំពុងកៀសម្រួលផ្លូវក្រាលល្បាយថ្ម ០៣ខ្សែ នៅតាមបណ្ដោយជើងភ្នំដងរ៉ែក

107

ព្រះវិហារ បើទោះបីប្រទេសកម្ពុជាកំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់និងជម្ងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែសំរាប់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារនៅតែបន្ត ការជួលជុលថែទាំផ្លូវនៅក្នុងខេត្តរបស់ខ្លួនជាប្រចាំដើម្បីកុំអោយខូចខាតធ្ងន់ធ្ងរ ចំណាយលើការជួសជុលឬស្ថាបនាឡើងវិញច្រើន ហើយក៏ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរផងដែរ។

   ជាក់ស្តែងនៅព្រឹកថ្ងៃទី០២ មេសា ឆ្នាំ២០២១នេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តកិច្ចខិតខំប្រឹងប្រែង ដោយកៀសម្រួលផ្លូវក្រាលល្បាយថ្មចំនួន០៣ខ្សែ នៅតាមបណ្ដោយជើងភ្នំដងរ៉ែក ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

    លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា បើទោះបីប្រទេសកម្ពុជាកំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់និងជម្ងឺកូវីដ១៩ក៏ពិតមែន អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០២ មេសា ឆ្នាំ២០២១នេះ ក្រុមការងារ ជួសជុល ថែទាំផ្លូវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តកិច្ចខិតខំប្រឹងប្រែង កៀសម្រួលផ្លូវក្រាលល្បាយថ្មចំនួន០៣ខ្សែ នៅតាមបណ្ដោយជើងភ្នំដងរ៉ែក ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដូចជាផ្លូវខេត្តលេខ 2PVH1 ប្រវែង៩,៥គីឡូម៉ែត្រដោយកៀរសម្រួល ថែមល្បាយថ្ម ស្រោចទឹក កិនបង្ហាប់ សម្រេចបានលទ្ធផល ១០០% និងបន្តកៀសម្រួល ផ្លូវខេត្តលេខ ២៦ ២៧ ប្រវែង១៣,៨គីឡូម៉ែត្រ(ភូមិគ១ដល់ភូមិអង្រ្គង) និងផ្លូវខេត្តលេខ 2PVH3 ប្រវែង ១៧,០គីឡូម៉ែត្រ ពីជើងភ្នំទ្រព្យ ដល់ភូមិអង្គ្រង)

  គួរបញ្ជាក់ថា ពាក់ព័ន្ធនិងការងារបង្ការទប់ស្កាត់និងជម្ងឺកូវីដ១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារតែងតែយកចិត្តទុកដាក់បំផុតក្នុងការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នូវវិធានការ ការពារជំងឺកូវីដ១៩ ៣កុំ ៣ការពារ។

   ថ្នាក់ដឹកនាំមន្ទីរ តែងតែបានដាស់តឿនក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ជារឿយៗ ត្រូវមានទំនួលខុសត្រូវខ្ពស់ ដោយបន្តអនុវត្តវិធានការខាងលើអោយបានហ្មត់ចត់ និងត្រឹមត្រូវតាមការណែនាំ ដោយបានចាត់តាំងមន្ត្រីប្ដូរវេនគ្នាប្រចាំការរៀងរាល់ម៉ោងធ្វើការដើម្បីត្រួតពិនិត្យកំដៅ និងបាញ់អាល់កុលលាងដៃជូនមន្ត្រី និងប្រជាពលរដ្ឋដែលមកទទួលសេវាគ្រប់ប្រភេទរបស់មន្ទីរទាំងអស់ នៅទ្វារច្រកចេញចូល និងនៅមុខអគារទាំងអស់របស់មន្ទីរ៕

 

អត្ថបទដែលជាប់ទាក់ទង