ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះឃ្លាំងដាក់សម្ភារះ សាលាសង្កាត់វាលស្បូវ របួសប្រជាការពារសង្កាត់ម្នាក់

42

ភ្នំពេញ៖កាលពីម៉ោង១កណ្ដាលយប់ឈានចូលថ្ងៃទី០២ខែមេសាឆ្នាំ២០២១នេះមានករណីអគ្គីភ័យ ឆេះឃ្លាំងដាក់សម្ភារៈសាលាសង្កាត់វាលស្បូវ ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះយន់ សុផល ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរចៅសង្កាត់។
មូលហេតុ : ឆ្លងចរន្តអគ្គិសនី។
ប្រភេទសំណង់ : ឃ្លាំងប្រកស័ង្កសី (ទំហំ០៧ម៉ែត្រ× ០៩ម៉ែត្រ )។
ខូចខាត: ឆេះកំព្យូទ័រ០២គ្រឿង ម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ កង់០១គ្រឿង ម៉ាសុីនកូបពី០១គ្រឿង កង្ហារ០២គ្រឿង ឯកសាររដ្ឋបាលសាលាសង្កាត់មួយចំនួន។ពុំឆេះដល់ផ្ទះអ្នកជិតខាងទេ។
របួសមនុស្ស ម្នាក់ឈ្មោះ សំរិត សុខ មាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរប្រជាការពារសាលាសង្កាត់។
ពន្លត់ចប់ ម៉ោង០១:៣០នាទីរំលងអាធ្រាត ថ្ងៃ.ខែ.ឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង