ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ២ចុះ ធ្វើសកម្មភាពផ្សព្វផ្សាយ ណែនាំអំពី សេចក្ដីសម្រេច ស្ដីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌទាំងយប់

36

 

ភ្នំពេញ៖លោកជា ពិសី. អភិបាលខណ្ឌប្ញស្សីកែវកាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះបានដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ រួមមាន មន្ត្រី និងកម្លាំងប្រដាប់អាវុធ ចុះធ្វើសកម្មភាពផ្សព្វផ្សាយណែនាំអំពី សេចក្ដីសម្រេច ស្ដីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ របស់ រដ្ឋបាលរាជធានីភ្នំពេញ ទៅដល់ ប្រជាពលរដ្ឋ នៅទូទាំងមូលដ្ឋានខណ្ឌប្ញស្សីកែវ។
កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះដែរគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយ លោកស្រី គឹម ញឹប អភិបាលខណ្ឌ បានចុះណែនាំដល់ម្ចាស់អាជីវកម្ម តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោ តាមសេចក្តីសម្រេចលេខ ០៦៨/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង