ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រ បង្ហាញវត្តមាន គ្រូបង្វឹក និងអត្តពលិកក្រុមជម្រើសជាតិឆ្នាំ២០២១ចំនួន ៣៦នាក់

68

 

ភ្នំពេញ៖សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្របានបង្ហាញវត្តមានក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីពលកម្មស័្មគ្រចំនួន៣៦នាក់លើ ប្រភេទ៦វិញ្ញាសាជម្រើសជាតិឆ្នាំ២០២១ដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នឹងចាប់ផ្តើមហ្វឹកហាត់នាពេលឆាប់ៗនេះ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្របានប្រាប់តាមសារអេឡិចត្រូនិចថា សម្រាប់ឆ្នាំនេះសហព័ន្ធនឹងបញ្ជូនក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៣៦នាក់លើប្រភេទ៦វិញ្ញាសា ជម្រើសជាតិឆ្នាំ២០២១ក្នុងនោះគ្រូបង្វឹកមានចំនួន៩រូប និងកីឡាករ-កីឡាការិនីចំនួន២៧នាក់មានកីឡាការិនីចំនួន៦នាក់។
លោកបានបន្តថា គ្រូបង្វឹកមានចំនួន៩រូបរួមមានលោកគ្រូលាក់ ឡិច លោកគង់ បូណា លើវិញ្ញាសាល្បឿន លោកគ្រូ ពុធ បូរាត្រី លើវិញ្ញាសាចោល លោកគ្រូ ទត ម៉ាលី លើវិញ្ញាសារត់ចម្ងាឆ្ងាយ លោកគ្រូ ពៅ ស៊ីថា លោកគ្រូ គៀង សាម៉ន លើវិញ្ញាសារត់ចម្ងាយ៨០០-១៥០០ម៉ែត្រ លោកគ្រូ រ័ត្ន សុជាតិ និងអ្នកគ្រូ សុទ្ធ ស្រីលក្ខណ៍ លើវិញ្ញាសាលោតកម្ពស់ និងលោកគ្រូខៀវ សំណាង លើវិញ្ញាសាលោតចម្ងាយ។
លោកអគ្គលេខាធិការបានបន្ថែមទៀតថា យើងមិនបានបញ្ជូនកីឡាករ-កីឡាការិនីទាំងអស់នេះទៅ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាមទេ ដោយសារការប្រកួតរាល់ឆ្នាំអត្តពលិកពលកម្មស័្មគ្រ ចេញប្រកួតលើវិញ្ញាសាប្រភេទល្បឿន ពាក់កណ្តាលមធ្យម រត់ចម្ងាយឆ្ងាយ៕

អត្ថបទដែលជាប់ទាក់ទង