ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានក្រុមការងារចុះ ជួយសង្កាត់បឹងទំពុនទី២ ផ្ដល់អំណោយដល់ចៅសង្កាត់ទុកចែកជូនប្រជាជនក្រីក្រ

53

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០២ខែមេសាឆ្នាំ២០២១នេះលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និង ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី២ ដែលអមដំណើរដោយលោកសុត សុវណ្ណ ប្រធានការិយាល័យច្រក ចេញ ចូលតែមួយខណ្ឌមានជ័យ និង ជាអនប្រធានក្រុមការងារសង្កាត់បឹងទំពន់បានយកអំណោយទៅ ជួយឧបត្ថម្ភដល់លោកចៅសង្កាត់បឹងទំពន់ទី២លុក ជ័យគឺដើម្បីអោយលោកចៅសង្កាត់គាត់ទុកប្រើប្រាស់ក្នុងការបែងចែក ជូនដល់ប្រជាជនក្រីក្រដែលរស់នៅក្នុងមូលដ្ឋាន សង្កាត់បឹងទំពន់ទី២នាអំឡុងពេលនៃការឆ្លងរីករាដាលជំងឺកូវីដ១៩។
ខណៈពេលយកអំណោយផ្ដល់ជូនចៅសង្កាត់ទុកចែក ជូនប្រជាជនក្រីក្រនាឱកាសនោះលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យនិងជាអនុប្រធានក្រុមការងារ ចុះជួយសង្កាត់បឹងទំពន់ទី២បានមានមតិលើកឡើង ដោយស្នើដល់លោកចៅសង្កាត់អោយបន្តចុះណែនាំ ទៅដល់បងប្អូនប្រជាជនអោយបន្តអនុវត្តន៍តាមការណែនាំនូវវិធានការ ៣ការពារ របស់សម្ដេចតេជោគឺ១ការពាក់ម៉ាស ២ការលាងដៃ ៣ការរក្សាគម្លាតសុវត្ថិភាពសង្គម.បុគ្គល និង ៣កុំគឺ១កុំចូលទៅទីកន្លែងដែលបិទជិតគ្មានខ្យល់ចេញ.ចូលហើយប្រើម៉ាសុីនត្រជាក់ច្រើន ២កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ ឬទីប្រជុំជនដែលមានការជួបជុំច្រើន និងទី៣កុំប៉ះពាល់គ្នាក្នុងអំឡុងពេលនេះជៀសវាងការចាប់ដៃសូមលើកដៃសំពះ ។
ចំពោះអំណោយដែលផ្ដល់អោយលោកចៅសង្កាត់ទុកចែកជូន ប្រជាជនក្រីក្រនោះរួមមានមីជាតិ៤៥កេស,អង្ករ៤៥ការុង ដោយ១ការុងស្មើ២៥គីឡូក្រាម,ទឹកអាកុល១កានផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង