ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យប់នេះ សមត្ថកិច្ចចម្រុះនឹងចាប់ផ្តេីមអនុវត្តបម្រាមគោចរ របស់សាលារាជធានីភ្នំពេញ ដោយផ្អាកធ្វេីដំណេីរបណ្តោះអាសន្ន

32

 

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តេីមអនុវត្តបម្រាមគោចរ របស់សាលារាជធានីភ្នំពេញ ដោយផ្អាកធ្វេីដំណេីរបណ្តោះអាសន្ន ( ចាប់ពីម៉ោង ០៨:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីភ្លឺ ) លេីកលែងតែ ចំណុចមួយចំនួន។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការអនុវត្ត ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

គោលដៅបិទបម្រាមគោចរ
* ខណ្ឌក្រៅក្រុង
១- ច្បារអំពៅ : – ផ្លូវជាតិលេខ១កែងTiger
– ផ្លូវក្រោមស្ពានសំរោង
២- មានជ័យ: – រង្វង់មូលព្រះនរាយ៍
– ស្តុប ៦០m ( ម៊ែសឺដេស)
៣- ដង្កោ : – ស្តុប៥០m កែង ២១៧
– បេតុងព្រៃសកែង ជ.៣
៤- កំបូល: ជ.៤ មុខបុរីសែនមនោរម្យ
៥- ពោធិសែនជ័យ: រង្វង់មូលចោមចៅ
– ផ្លូវចោមចៅ ស្តុបទួលពង្រ
៦-សែនសុខ:ស្តុបហាណូយកែងឈ្នះឈ្នះ
– ផ.២០១១ កែង ផ.១៩៦២
៧- ព្រែកព្នៅ: – ជ.៥ មុខអធិការដ្ឋាន
– ស្ពានឡុងឈិន
៨- ប្ញស្សីកែវ: – ផ្លូវឡឥដ្ឋកែងឈ្នះឈ្នះ
– ក្រោមស្ពានព្រែកព្នៅ
៩- ជ្រោយចង្វារ :- ជ.៦ កែងឈ្នះឈ្នះ
* ខណ្ឌក្នុង
១- ចំការមន : – មុនីវង្ស មុខ Rock
– ផ.២៧១ មុខភ្នំពេញស្ព័ត
២- បឹងកេងកង: ផ.ម៉ៅសេទុងមុខវ៉ាន់ដា
– ផ.ព្រះសីហនុ មុខឡាក់គី
៣- ដូនពេញ: សុធារស កែងសុរាម្រិត
– ផ.មុនីវង្ស មុខសត្យមុនីចេតីយ៍
៤- ៧មករា : ផ.នេរុ មុខអគារ១៣ជាន់
– ផ.កម្ពុជាក្រោម ក្រោយទីស្តីការ
៥- ទួលគោក: ផ.២៧១ មុខផ្សារហេងលី
– ផ.ម៉ៅសេទុង មុខម៉ុងឌីយ៉ាល់
* គោលដៅចរាចរ :
១- រង្វង់មូលគួចកាណុង
២- ស្តុបបូកគោ
៣- ច្រមុះជ្រូកក្បាលថ្នល់
៤- ស្ពានអាកាស៧មករា
៥- រង្វង់មូលកាំកូ៕

អត្ថបទដែលជាប់ទាក់ទង