ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបន្លែច្បារអំពៅ បន្តផ្សព្វផ្សាយនូវវិធានការ ៣ការពារនិង៣កុំ

34

ភ្នំពេញ៖លោកសាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅបានអោយដឹងថា ដោយបន្តនូវសកម្មភាពសំខាន់ៗប្រចាំថ្ងៃទី០២ខែមេសាឆ្នាំ២០២១នេះ គណៈកម្មការផ្សារបន្តផ្សាព្វផ្សាយអោយ បានទូលំទូលាយជាប្រចាំនូវវិធានការ 3 ការពារ និង ៣កុំតាមគ្រប់រូបភាព ដោយប្រើប្រាស់ឧគ្ឃោសនៈស័ព្ទចំនួន2គ្រឿង ទាំងខាងក្នុង ផ្សារ និង នៅជុំវិញបរិវេណ
ផ្សារចាប់តាំងពីព្រឹកព្រលឹមរៀងរាល់ថ្ងៃ រហូតដល់ម៉ោង 12ថ្ងៃត្រង់ ព្រោះអីនៅផ្សារបន្លែច្បារអំពៅដំណើរការ លក់ដូរទំនិញឬអីវ៉ាន់គ្រប់មុខពិសេសទំនិញបន្លែបង្ការ ត្រីសាច់តែពេលព្រឹកតែប៉ុណ្ណោះ។
លោកប្រធានផ្សារបន្លែច្បារអំពៅសាន់ ប៊ុនណាបន្តទៀតថានាសព្វថ្ងៃនេះ ខាងគណៈកម្មការផ្សារដោយបន្តចុះចែកម៉ាស របស់សាលារាជធានី ដល់បងប្អូន
អាជីវករចល័យ 50នាក់ អស់
250ម៉ាស និងជែល50ដប ។
លោកប្រធានផ្សារបន្តទៀតថាចំពោះបងប្អូនអាជីវករ គាត់មានរបៀបរៀបរយល្អដោយស្ដាប់តាម ការណែនាំពីសំណាក់គណៈកម្មការផ្សារក្នុង ការបើកតូបលក់ដូរអីវ៉ាន់ប្រមាណ 50តូប ហើយអាជីវករមិនរៀបរយមកលក់
ប្រមាណ70-85% តែប៉ុណ្ណោះ។
ចំពោះអតិថិជនចូលផ្សារប្រមាណ 50-70% ហើយសម្រាមត្រូវបានកម្មករប្រមូល និង
ដឹកជញ្ជូនដាក់ចូលធុង សំរាមដោយរង់ចាំរថយន្តមក
នាម៉ោង 21រៀងរាល់យប់ជាប្រចាំ ចំណែកកំលាំងសន្តិសុខត្រូវបានបែងចែកប្រចាំ
ការ 24ម៉ោងលើ24ម៉ោង។
លោកប្រធានផ្សារបន្តទៀតថាចំពោះមុខនេះ ខាងគណៈកម្មការដោយបានដាក់ម៉ាស៊ីនវាស់កំដៅ បាញ់ទឹកអាល់កុល។ស្វ័យប្រវត្ត 3ទីតាំងដោយមានសន្តិសុខ
ត្រួតពិនិត្យ និង QR Code scanner 10ទីតាំង
លោកប្រធានផ្សារបន្តទៀតថាចំពោះស្ថានភាពទូទៅមានស្ងប់ស្ងាត់។ប៉ុន្តែគណៈកម្មការផ្សារនៅតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយបន្តទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពដល់បងប្អូនអាជីវករនិងអតិជន នៃផ្សារបន្លែច្បារអំពៅក្នុងការមកកាន់ទីផ្សារ ប្រកបដោយភាពកក់ក្ដៅផងដែរ។
ជាមួយគ្នានេះដែរគណៈកម្មការផ្សារ បន្តដោយផ្សព្វផ្សាយអំពីភូមិសាស្រ្តអនុវត្តកាតព្វ
កិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពបុគ្គលឹក៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង