ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាក់ភ្លៀងមួយមេធំលាយឡំខ្យល់កន្រ្តាក់ បានបោកបាក់ផ្សារជាប់អគារ PARA MAX ទល់មុខផ្សាររាត្រីបាញ់ទឹក និងផ្សារដើមស្រល់រងការខូចខាតតូបទាំងអស់ស្ទើរទាំងស្រុង

55

 

ក្រុងប៉ោយប៉ែត៖ នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅកាសុីណូ ប៉ារ៉ាមិច មានខ្យល់ខ្លាំងលាយឡំជាមួយទឹកភ្លៀងធ្វើអោយរបេីករលំរោងលក់ដូររបស់អាជីវករ បណ្តាលអោយខូចខាតសម្ភារៈមួយចំនួន។

ក្រោយបាតុភូតធម្មជាតិនេះភ្លាមៗ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយលោក ភោគ លន ចៅសង្កាត់ នៃសង្កាត់ប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យដល់ទីតាំងដែលបានរងការខូចខាតស្ទើរទាំងស្រុងដោយសារឥទ្ធិពលភ្លៀងមួយមេធំលាយឡំខ្យល់កន្រ្តាក់ដែលបានបោកបាក់តូបក្នុងផ្សារស្ទើររាបស្មើដី។

ផ្សារដែលរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ទាំងពីរទីតាំងនេះស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងបាតុភូតធម្មជាតិនៅល្ងាចថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានបណ្តាលឱ្យមនុស្សរងរបួស ៥នាក់ និងមិនបណ្តាលឱ្យបាត់បង់ជីវិតមនុស្សនោះទេ៕

អត្ថបទដែលជាប់ទាក់ទង