ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត៤គ្រឿង បុកបន្តកន្ទុយគ្នា

36

 

ភ្នំពេញ ÷ រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាត ចំណែកអ្នកបើកបរម្នាក់រងរបួសបែកក្បាលនៅវេលាម៉ោង ១១ និង ២៥ នាទីព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចក្រោមស្ពានអាកាសថ្មើរជើងខាងមុខផ្សារជម្ពូវ័ន តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីម្ចាស់រថយន្តកូរ៉េបានឲ្យដឹងថាហេតុរហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តទាំង ៤ គ្រឿងបុកបន្តកន្ទុយគ្នាខាងលើនេះ ដោយបានធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេចខ៤ ដោយរថយន្តម៉ាកហាយឡែនឌ័របើកនៅខាងមុខគេ បន្ទាប់មករថយន្តកូរ៉េពណ៌សពាក់ផ្លាកលេខភ្នំពេញ2BF-3992 បន្ទាប់មកទៀតរថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ 2AX-6091រងការខូចខាតទាំងខាងមុខ និងខាងក្រោយចំណែកឯរថយន្តបង្កហេតុគឺថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ2C-1566 បានបើកបុករថយន្តព្រូសដែលនៅខាងមុខរុញផ្ទប់ ជាមួយរថយន្តកូរ៉េបណ្តាលឲ្យរងការខូចខាតរថយន្ត២គ្រឿងយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចោមចៅទី៣បានចុះទៅដល់កន្លែងកើតហេតុ ដោយខាងភាគីរថយន្តហាយឡែនឌ័រ សុំសំណងតែ១០០០០រៀលប៉ុណ្ណោះ ហើយបើករថយន្តចេញទៅបាត់ ចំណែករថយន្តកូរ៉េមិនចង់បានសំណងអ្វីនោះទេ គឺសុំយករថយន្តទៅជួសជុលដោយខ្លះនឯង។
ដោយឡែករថយន្តព្រូសដែលរងការខូចខាតទាំងស្រុង ខាងភាគីបង្កសុខចិត្តជួសជុលឲ្យ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

អត្ថបទដែលជាប់ទាក់ទង