ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ចាត់តំណាងនាំយកអំណោយ រដ្ឋបាលរាជធានី ជូនដល់កងពលធំលេខ៣ និងអង្គភាពចំណុះប្រចាំទិសប្រាសាទព្រះវិហារ

42

 

ភ្នំពេញ៖ទោះបីជាប់ដៃមមាញឹកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ក្តី មនោសញ្ចេតនាសមរភូមិក្រោយ និងសមរភូមិមុខនៅផ្សាភ្ជាប់ជានិច្ច
ទោះបីស្ថិតក្នុងពេលវេលាដ៏លំបាកដោយជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរីក រាលដាលនៃជំងឺកូវីដ.១៩យ៉ាងណាក្តី ក៏មនោសញ្ចេតនារវាងសមរភូមិមុខ និង សមរភូមិក្រោយនៅតែស្អិតរមួត និងជួយទៅសមរភូមិមុខជាប់ជាប្រចាំ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៤មេសា ឆ្នាំ២០២១នេះប្រតិភូសាលារាជធានីភ្នំ ពេញដឹកនាំដោយលោក ស៊ុយ សេរិទ្ធ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងចូលរួមដំណើរដោយលោកគោ ស៊ុមប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានអញ្ជើញទៅសួរសុខទុក្ខកងទព័ និងអង្គភាពចំណុះកងពលធំលេខ៣ប្រចាំទិសប្រាសាទព្រះវិហារ ព្រមទាំងនាំយកអំណោយ មួយចំនួនទៅជូនផងដែរក្នុងនាមអង្គភាពសម្ពន្ធ័មេត្រីភាពជាមួយរដ្ឋបាលរាជធា នីភ្នំពេញ និងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៏ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលតែងផ្តល់ភាពកក់ក្តៅដល់វរះកងទព័របស់យើង និងផ្តល់ជាអំ ណោយព្រមទាំងគិតគូទៅលើជីវភាព រស់នៅប្រចាំថ្ងៃរបស់កងទ័ព និងគ្រួសារកងទ័ព។លោកឧត្តមសេនីយ៏មេបញ្ជាការបញ្ជាក់ថា៖បើទោះបីរដ្ឋបាលរាជធានីភ្នំ ពេញកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងសត្រូវគ្មានស្រមោលដ៏គ្រោះថ្នាក់ គឺមេរោគកូវីដ.១៩ ដែលខុសពីសត្រូវនៅលើសមរភូមិយ៉ាងណាក្តី ក៏ការគិតគូជួយឧបត្ថម្ភដល់សមរភូមិមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅតែធ្វើឡើងជាប់ជាប្រចាំពិសេស នៅពេលបុណ្យទានម្តងៗ។ ក្នុងនាមលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងកោតសរសើរដល់វិរះកងទ័ពរបស់យើងដែល បានប្តូរផ្តាច់ហ៊ានលះបង់អាយុជីវិតដើម្បីការពារបូរណៈភាពទឹកដី ពីសត្រូវឈ្លាន ពានទោះបីពេលនេះសភាពការតាមបណ្តោយព្រំដែន ទាំងជាមួយប្រទេសថៃ និងឡាវមានស្ថានភាពស្ងប់ស្ងាត់ល្អនិងក្លាយជាព្រំដែនអភិវឌ្ឍន៏ក្តី។

នាឧិកាស នោះដែរ លោកស៊ុយ សេរិទ្ធ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេច គិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅឧបត្តម្ភដល់អង្គភាពកងទព័រួមមាន៖កងពលធំអន្តរាគមន៏លេខ៣ចំនួន១០លានរៀល, ជូនដល់នាយទាហ៊ាននិងពលទាហ៊ានជាបុគ្គល។ផ្តល់ជូនជាសម្ភារះ និងគ្រឿងឧបភោគបរិភោគរួមមាន៖ប្រេងម៉ា ស៊ូត ៦ពាន់លីត្រ,ទឹកក្រូច៥០០កេស,មាន់ចំនួន៥០០ក្បាល,ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ អាលកុលចំនួន៣០កាន, និងផ្តល់ថវិកា៣ពាន់ដុល្លាសំរាប់សាងសង់អាគារ មហោស្រប ត្រូវបានលោកឧត្តមសេនីយ៏ស្រី ឌឹក បង្វែរថវិកានេះទៅសាងសង់ រោងដាក់រថយន្តបំរើអង្គភាពវិញ។ ផ្តល់ជូនកងពលតូចអន្តរាគមន៏លេខ៩ជាថវិកាចំនួន១០លានរៀល, ជូននាយទាហ៊ាន និងពលទាហ៊ាននិងផ្តល់ជាប្រេងម៉ា ស៊ូត៦ពាន់លីត្រ,ទឹកក្រូច៦៤០កេស,មាន់៥០០ក្បាល,ម៉ាស់៥ម៉ឺនម៉ាស់, អាលកុល៣០កាន។ជូនវរះនគរបាលការពារព្រំដែនលេខ៧៩៣ ថវិកាចំនួន២លាន រៀល,ប្រេងម៉ាស៊ូត១ពាន់លីត្រ,ទឹកក្រូច៦០កេស,មាន់៥០ក្បាល,ម៉ាស់៨ពាន់ម៉ាស់,អាលកុល៥កាន។ជូនបញ្ជាការដ្ឋានអង្គរក្សចំនួន២០លានរៀល,ទឹកក្រូច៦០ កេស,មាន់៥០ក្បាល, ម៉ាស់៤០០០,អាលកុល៥កាន។ជូនកងពលតូចអន្តរាគមន៏ លេខ១២៨ មានថវិកា១០លានរៀល,ប្រេងម៉ាស៊ូត៧ពាន់លីត្រ,ទឹកក្រូច៧៤០
កេស,មាន់៥០ក្បាល,ម៉ាស់៨៨០០០ម៉ាស។ ព្រមទាំងផ្តល់ជូនវរះសេនាតូចអន្តរា គមន៏លេខ២៨១,២៨២,២៨៣,២៨៤,និង២៨៥មួយចំនួនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង