ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Vladimir Putinចុះហត្ថលេខាលើច្បាប់ថ្មី ដែលរដ្ឋសភាបានអនុម័ត ដើម្បីអនុញ្ញាតឱ្យលោក អាចបន្តអាណត្តិកាន់កាប់អំណាចជាប្រធានាធិបតី ដែលអាណត្តិត្រូវបានកំណត់ត្រឹម ០២អាណត្តិ

105

បរទេស៖លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរ៉ុស្ស៉ី បានចុះហត្ថលេខាលើច្បាប់ថ្មីដែលរដ្ឋសភាបានអនុម័ត ដើម្បីអនុញ្ញាតឱ្យលោកអាចបន្តអាណត្តិកាន់កាប់អំណាចជាប្រធានាធិបតី ដែលអាណត្តិត្រូវបានកំណត់ត្រឹម ០២អាណត្តិ/០៦ឆ្នាំ (១២ឆ្នាំ)។

បច្ចុប្បន្ន លោក Vladimir Putin មានអាយុ 69ឆ្នាំ កំពុងស្ថិតក្នុងអាណត្តិទី៤នៃប្រធានាធិបតី ដែលគ្រោងបញ្ចប់នៅបំណាច់ឆ្នាំ2024។ ច្បាប់ថ្មីនេះអាចអនុញ្ញាតឱ្យលោក Putin ធ្វើជាប្រធានាធិបតី ០២អាណត្តិថែមទៀត បើសិនជាលោកជ្រើសរើសឈរឈ្មោះ និងឈ្នះការបោះឆ្នោតឡើងវិញទាំងពីរលើក ដែលធ្វើឱ្យលោកបន្តដឹកនាំ រហូតឆ្នាំ2036។

កាលលើកមុន ដើម្បីរកល្បិចបន្តស្ថិតនៅក្នុងអំណាចបាន លោក Putin បានប្តូរការងារគ្នាជាមួយលោក Dmitry Medvedev នាយករដ្ឋមន្រ្តី នាពេលនោះ នៅឆ្នាំ2008 បន្ទាប់មកលោក Putin បានវិលមកកាន់ដំណែងជាប្រធានាធិបតី នៅឆ្នាំ2012 បន្តទៀត។

លោក Vladimir Putin ត្រូវបានគេរកឃើញថាបានបញ្ជាឱ្យភ្នាក់ងារស៊ើបការណ៍ FSB (អតីត KGB) បំពុលមេដឹកនាំប្រឆាំងនិងជាសកម្មជនប្រឆាំងអំពើពុករលួយ លោក Alexei Navalny ដោយសារធាតុគីមី Novichok Nerve Agent នៅខែសីហា ប៉ុន្តែលោកត្រូវបានសង្រ្គោះនៅឯមន្ទីរពេទ្យនៅក្រុង Berlin នៃប្រទេសអាល្លឺម៉ង់។ លោកបានវិលត្រឡប់ទៅកាន់ប្រទេសរ៉ុស្ស៉ីវិញ នៅដើមខែមករា ឆ្នាំ២០២១ ហើយត្រូវបានចាប់ខ្លួនភ្លាមៗនៅពេលទៅដល់ប្រទេស។ នៅខែកុម្ភៈ នាំ២០២១ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ 3½ ឆ្នាំ ពីបទរំលោភលើការដោះលែងដោយមានលក្ខខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង