ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌបឹងកេងកង បាញ់ថ្នាំសម្លាប់មេរោគនៅ អគារសាលាខណ្ឌផ្ទាល់

55

 

ភ្នំពេញ៖នាថ្ងៃទី០៦ខែមេសាឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានសហការណ៍ជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG បន្ដយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅអគារសាលាខណ្ឌបឹងកេងកង នៅតាមបន្ទប់និមួយៗដើម្បីចូលរួមរក្សាអនាម័យ និងជៀសឆ្ងាយពីជំងឺកូវិដ-១៩ ជូនដល់អ្នកបម្រើការងារនៅសាលាខណ្ឌបឹងកេងកងនិងបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវានានានៅសាលាខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌបឹងកេងកងដោយស្នើដល់បងប្អូនអនុវត្តន៍វិធានការ៣ការពារ និង ៣កុំអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់សម្ដេចតេជោនិងក្រសួងសុខាភិបាលផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង