ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាន់តែវ៉ាក់សាំងចាក់ ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការពារ ប្រយុទ្ធនឹងកូវីដ-១៩ ធ្វើមិនបានផង

55

 

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការពារ ប្រយុទ្ធនឹងកូវីដ-១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ជាប៉ូលីស ឬក៏ជាមន្ត្រីរាជការអ្វីតទៅទៀត? គ្មានការចាំបាច់ទេ។

«ខ្ញុំមិនចង់ឱ្យដល់ដំណាក់កាល ដែលមានការលំបាកហើយ ទើបស្រោចស្រង់នោះទេ។ នៅពេលណាមួយ ដែលគ្រប់ស្ថាប័ន ចាក់ឡើងពី៧០%ឡើងទៅ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ ហើយបើសិនជាថ្នាក់ ដែលត្រូវចូលប្រជុំ ក៏មិនចាំបាច់ឱ្យប្រធានស្ថាប័នអញ្ជើញឱ្យចូលរួមប្រជុំដែរ ទុកឱ្យដេកផ្ទះនោះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការពារ ប្រយុទ្ធនឹងកូវីដ-១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ជាប៉ូលីស ឬក៏ជាមន្ត្រីរាជការអ្វីតទៅទៀត? គ្មានការចាំបាច់ទេ!

ឥឡូវនេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ចាក់ឱ្យមន្ត្រីរាជការ និងឱ្យកងកម្លាំអប្រដាប់អាវុធ ទាន់មានវ៉ាក់សាំងចាក់ សូមអញ្ជើញមកចាក់ ហើយប្រសិនបើ ពុំមកចាក់ដោយការស្ម័គ្រចិត្តទេ ថ្ងៃក្រោយ លោក លោកស្រី ឬឯកឧត្ដម លោកជំទាវ គ្មានឱកាស បានចូលរួមប្រជុំ ហើយក៏គ្មានឱកាសចូលទៅកាន់ក្រសួងទៀតដែរ ព្រោះថាអ្នកនៅក្នុងក្រសួងភាគច្រើនគេខ្លាចការឆ្លងរោគ ពីសំណាក់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញាដែលជាមន្ត្រីមិនបានចាក់វ៉ាក់សាំងនោះឯង។»

ប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសថ្លែងសារពិសេសនៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៕

អត្ថបទដែលជាប់ទាក់ទង