ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូជម្រើសជាតិចាប់ផ្ដើមពិនិត្យ មើលកីឡាករសម្រាប់ក្រុមជម្រើសជាតិ

83

ភ្នំពេញ៖បន្ទាប់ពីការបញ្ចប់ការធ្វើចត្តាឡីស័កគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិកម្ពុជា
ដែលជាជនជាតិជប៉ុនគឺលោក Ryu Hirose ចាប់ផ្ដើមពិនិត្យរកកីឡាករល្អៗដើម្បីប្រមូលផ្ដុំហ្វឹក
ហាត់ក្នុងក្រុមជម្រើសជាតិត្រៀមជម្រុះWorld Cup ។
ប្រភពដ៏ជិតស្និតបានបង្ហើបថាលោកRyu Hiroseថ្មីៗនេះបានចុះសង្កេតមើលការហ្វឹក
ហាត់របស់កីឡាករតាមក្រុមមួយចំនួននៅលីគកំពូលកម្ពុជា ។
ក្រៅពីនេះលោកក៏បានទស្សនាការប្រកួតដោយផ្ទាល់ជាពិសេសជំនួបដែលគ្រប់គ្នា
រវាង បឹងកេត ជាមួយ ភ្នំពេញក្រោន ក្នុងការប្រកួតសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា
ក្នុងពានរង្វាន់ដដែលនេះ កម្ពុជា នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នៅថ្ងៃទី១១ ខែមិថុនា លើទឹកដីកណ្ដាល នាប្រទេសបារ៉ែន ។
សូមបញ្ជាក់ថាលោក Ryu Hirose ចូលមកជំនួសលោកFelix G- Dalmas ដែលជាគ្រូជន
ជាតិអាហ្សង់ទីនរបស់ក្រុមជម្រើសជាតិកម្ពុជាដែលមិនបន្តកុងត្រាជាមួយសហព័ន្ធកីឡាបាល់
ទាត់កម្ពុជាទោះបីលោក Keisuke Hondaនៅជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងថានៈជាអ្នក
ចាត់ការទូទៅដដែលនោះ ។
លោក Ryu Hirose គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បច្ចុប្បន្នមានវ័យ ៦៤ឆ្នាំគឺលោក កើត១៩ មេសា ឆ្នាំ១៩៥៦ ៕

អត្ថបទដែលជាប់ទាក់ទង