ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនចោរឆក់កាបូបម្នាក់

73

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ឃាត់ខ្លួន ក្នុងករណីលួចមានសា្ថនទម្ងន់ទោស(ឆក់កាបូបដាក់ប្រាក់) កាលពីម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឈុំ ចាន់ថន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ០១D ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ ។
ចំណែកជនសង្ស័យឈ្មោះ រិទ្ធ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ(គ្មាន) មានទីលំនៅផ្ទះលេខ(គ្មាន) ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ (គ្មានសារធាតុញៀន)។
សម្ភារដកហូតម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-4560។
បើតាមលោកវរសេនីយ៍ឯកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃកេីតហេតុខាងលេី ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះមកបង់លុយថ្លៃទឹកភ្លេីង។ ពេលមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក HONDA SCOOPY មកកៀកជនរងគ្រោះរួចធ្វេីសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ តែជនរងគ្រោះទាញបានមកវិញនិងស្រែកថាចោរៗ ស្របពេលកម្លាំងសមត្ថកិច្ចល្បាតឃេីញក៏ ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង