ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកទីតាំងធ្វើចត្តាឡីស័ក ផ្ទះរបស់ តារាចម្រៀងផលិតកម្មហង្សមាស សួស វីហ្សា និង បើក ០១ទីតាំងទៀត ក្រោយបានអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល

66

ភ្នំពេញ៖រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌ រួមដំណើរដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានចុះបើកដំណើរឡើងវិញនូវទីតាំងដែលបានធ្វើចត្តាឡីស័ក ចំនួន ០២ កន្លែង នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ មានដូចតទៅ ៖
១ទីតាំងផ្ទះរបស់ អ្នកនាង សួស ស្រីផល ហៅ សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ស្ថិតនៅផ្ទះលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២ទីតាំង ស្ថិតនៅបុរីវិមានភ្នំពេញ (សាខាស្វាយប៉ាក) ផ្ទះលេខ18G ផ្លូវលេខ១០៨ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទីតាំងទាំងពីរខាងលើនេះ ត្រូវបានអនុញ្ញាតអោយបើកដំណើរការឡើងវិញក្រោយពីបានបញ្ចប់ការអនុវត្តដោយត្រឹមត្រូវតាមវិធានសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង