ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រៀមបញ្ជូនក្រុម អត្តពលិក១២ប្រភេទ ធ្វើការហ្វឹកហាត់នៅប្រទេសចិន ខណៈតេក្វាន់ដូ WTហ្វឹកហាត់នៅកូរ៉េមុនSEA GAMES នៅវៀតណាមមកដល់

80

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈម្មាធិការរៀបចំSEA GAMES (CAMSOC)បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២១នេះតាមផែនការភាគីចិនត្រៀមទទួលក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន១៣៥នាក់ក្នុងនោះគ្រូបង្វឹក និងប្រធានក្រុមគ្រប់គ្រងចំនួន១៧នាក់ និងកីឡាករ-កីឡាការិនី១១៨នាក់នៃ១២ប្រភេទកីឡារយៈពេល៩០ថ្ងៃដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសកីឡាកម្ពុជាមុនទៅចូលរួមការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។
លោកបានបន្តថា សម្រាប់ការហ្វឹកហាត់នៅប្រទេសចិនដោយត្រៀមចេញទៅហ្វឹកហាត់នៅក្នុងខែកក្កដា ឬខែសីហា ឆ្នំា២០២១។ អត្តពលិកកម្ពុជាចំនួន១៥៣នាក់របស់កម្ពុជានេះ គឺជាអត្តពលិកដែលមានគុណភាពខ្ពស់ៗជាងគេបំផុតក្នុងចំណោមជាង១០ប្រភេទកីឡាដោយភាគីចិនជាអ្នកមកជ្រើសរើសដោយខ្លួនឯង។ កីឡាទំាំង១២ប្រភេទរួមមានកីឡាកាយសម័្ពន្ធ កីឡាហែលទឹក កីឡាចំបាប់ កីឡាវាយសី កីឡាអត្តពលកម្ម កីឡាវាយកូនឃ្លីលើតុ កីឡាវ៉ូស៊ូ កីឡាបាល់បោះ កីឡាបាល់ទះ កីឡាបាល់ទាត់នារី កីឡាបាញ់កាំភ្លើង និងកីឡាលើកទម្ងន់។
លោកអគ្គលេខាធិការបន្ថែមទៀតថា ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជាលើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេត្រៀមចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ រីឯកីឡាករ-កីឡាការិនីមានឈាមជ័រជាខ្មែរផ្សេងៗទៀតរស់នៅក្រៅប្រទេសស្រាប់កកីឡាការិនី ខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្តឲ្យបន្តការហ្វឹកហាត់ក្នុងពេលដំណាលគ្នាផងដែរ៕
កម្ពុជាត្រៀមបញ្ជូនក្រុមអត្តពលិក១២ប្រភេទធ្វើការហ្វឹកហាត់នៅប្រទេសចិន ខណៈតេក្វាន់ដូ WTហ្វឹកហាត់នៅកូរ៉េមុនSEA GAMES នៅវៀតណាមមកដល់

អត្ថបទដែលជាប់ទាក់ទង