ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកស៊ីម៉ាក់ ការហ្វិកហ្វឺនសុនខ ស្វែងរកអ្នកផ្ទុកវីរុសកូវីដ-១៩នៅកម្ពុជាកំពុងដំណើរ ល្

111

ភ្នំពេញ៖ បន្ទាប់ពីមានធ្វើការហ្វឹកហ្វឺនសត្វសុនខជាច្រើនក្បាលដើម្បីស្វែងរក អ្នកផ្ទុកវីរុសកូវីដ១៩អង្គភាពស៊ីម៉ាក់បានអះអាងថាការងារនេះកំពុងដំណើរល្អឆ្ពោះមុខ។ នេះបើតាមអគ្គនាយកអង្គភាពស៊ីម៉ាក់។
លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីន កម្ពុជា(ស៊ីម៉ាក់)បានបញ្ជាក់ នៅបណ្តាញសង្គមនៅថ្ងៃទី៧ខែមេសា ឆ្នាំ២០២១ថា៖ ដំណេីរឆ្ពោះទៅមុខនៃសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នៅកម្ពុជាមានល្អប្រសើរ។
លោកបន្តថា អង្គភាពសុីម៉ាក់មានសុនខ មានឯកសារនិងសំភារ:ហ្វឹកហ្វឺន មានអ្នកមានសមត្ថភាពកាន់សុនខ និងមានគ្រូបច្ចេកទេសមានសមត្ថភាពបង្ហាត់បង្រៀនសុនខ រួមគ្នាជាមួុយសាស្ត្រាចារ្យវេជ្ជសាស្ត្រនៃសកលវិទ្យាល័យវិទ្យាសាស្ត្រ សុខា ភិបាល ព្រមទាំងមានការគាំទ្រទាំងស្មារតីនិងសំភារ:ពីមិត្តភ័ក្តជាតិនិងអន្តរជាតិ ទាំងអស់គ្នាបន្តខិតខំនិងប្តេជ្ញាអនុវត្តតាមគំនិតផ្តួចផ្តេីមនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សមេ្តចតេជោ ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ ដេីម្បីរួមចំណែ កក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នៅកម្ពុជា ទាំងស្ថានភាពចំពោះមុខ និងអនាគតវែងឆ្ងាយទៅមុខទៀត។
លោកអគ្គនាយកស៊ីម៉ាក់បានលើឡើងបច្ចុប្បន្ននេះ សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩បានហ្វឹកហ្វឺននិងកំពុងប្រេីប្រាស់នៅប្រទេសមួយចំនួន ។ កាលពេលកន្លងមកអង្គភាពស៊ីម៉ាក់ធ្លាប់លើកឡើងថានឹងត្រៀមប្រើប្រាស់សត្វសុខនចំនួន១០ក្បាលដើម្បីស្វែងរកអ្នកផ្ទុកជំងឺកូវីដ១៩។
លោក ហេង រតនា. បានលើកឡើងថា៖ ការត្រៀមសត្វឆ្កែចំនួន១០ក្បាល រួមទាំងអ្នកជំនាញពីក្រសួងសុខាភិបាល និងឯកសារសម្រាប់ហ្វឹកហ្វឺន ដើម្បីត្រៀមហ្វឹកហ្វឺនសត្វឆ្កែទាំងនោះ។
លោកបន្តថា ការហ្វឹកហាត់សត្វឆ្កែទាំង១០ ក្បាលនេះឱ្យហិតក្លិនរកអ្នកដែលមានជំងឺកូវីដ-១៩ អាចប្រើរយៈពេលប្រហែល៣ ទៅ ៤ខែ។
លោក ហេង រតនា បញ្ជាក់ថា៖ ក្រោយពីចេះហិតក្លិនកូវីដហើយ ត្រូវសាកល្បងឱ្យរកជាក់ស្ដែងមុននឹងចេញឱ្យអនុវត្តប្រតិបត្តិការបាន។ ក្រោយពីធ្វើការជាមួយអ្នកវិទ្យាសា ស្រ្តខាងវិជ្ជសាស្ត្រហើយ ធានាសុវត្ថិភាព ១០០ភាគរយហើយ មិនឱ្យប៉ះពាល់ទៅលើការឆ្លងឬហានិភ័យណាមួយដល់សុនខឬសត្វឆ្កែហើយ គឺយើងចាប់ផ្ដើមអនុវត្ត ។
លោកបន្ថែមថា ក្រៅពីហ្វឹកហ្វឺនសត្វឆ្កែទាំង ១០ក្បាលនេះហើយស៊ីម៉ាក់ ក៏បានត្រៀមសត្វឆ្កែ ជាច្រើនក្បាលទៀតដែរ ទុកត្រៀមហ្វឹកហាត់បន្តសម្រាប់ហិតក្លិននិងស្រាវជ្រាវអ្នកដែលកើតជំងឺកូវីដ-១៩ បើសិនការអនុវត្តជំហានដំបូងទទួលបានជោគជ័យនោះ។
សួមបញ្ជាក់ថា៖ ការបណ្តុះបណ្តាលនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រសួងសុខាភិបាល និងអង្គភាពស៊ីម៉ាក់រៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខឬសត្វឆ្កែ ជាជំនួយហិតរកអ្នកផ្ទុកកូវីដ-១៩ ដោយថា ដើម្បីចូលរួមទប់ស្កាត់និងប្រឆាំងទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ សំរិត

អត្ថបទដែលជាប់ទាក់ទង