ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅហ្វាយខេត្តព្រះសីហនុ កំពុង​ពិចារណា​ឱ្យអ្នកចាក់វ៉ាក់សាំង​២ដងអាចចេញចូល​ខេត្តព្រះសីហនុ​បាន

273

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ កំ​ពុងពិ​ចារណាផ្តល់​ការអនុញ្ញាត​ជូន​ចំពោះ​តែ​អ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន​ពីរ​លើក​ ត្រូវ​ធ្វើដំណើ​រចេញចូ​ល​ក្នុង​ខេត្តព្រះសី​ហនុ​។

បើតាមការ​បង្ហោះតាមណ្ដាញសង្គមរបស់រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅមុននេះ រដ្ឋបាលខេត្តព្រះសីហនុ កំ​ពុងពិ​ចារណាផ្តល់​ការអនុញ្ញាត​ជូន​ចំពោះ​តែ​អ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន​ពីរ​លើក​រួចរាល់ និង​​​មានភាព​​ចាំបាច់ ត្រូវ​ធ្វើដំណើ​រចេញចូ​ល​ក្នុង​ខេត្តព្រះសី​ហនុ​តែ​ប៉ុណ្ណោះ នៅក្រោយពេលបម្រា​មធ្វើដំណើរឆ្លង​ខេត្តរបស់រាជរដ្ឋា​ភិ​បាល​បានបញ្ចប់។

នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម÷
១.ការអនុវត្តសេចក្រីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
២.ការត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមលំនៅដ្ឋាន
៣.ការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន
៤.ពិនិត្យបញ្ជីឈ្មោះអ្នកដែលបញ្ចាក់នឹងមិនបានចាក់វ៉ាក់សាំងការពារកូវីដ-១៩
៥.ពិនិត្យបញ្ជីឈ្មោះមន្ត្រីរាជការតាមមន្ទីរ-អង្គភាព នូវចំនួនអ្នកបានចាក់ ចំនួនអ្នកមិនត្រូវបានអនុញ្ញាតឱ្យចាក់ និងចំនួនអ្នកមិនព្រមទៅចាក់ការពារកូវីដ-១៩។

ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង