ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ២​នាក់ នៅ​ខេត្តសៀមរាប​

23

 

​ខេត្តសៀមរាប ៖ ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ២​នាក់​នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ហាង​កាហ្វេ​លឹ​ង្គ​១០០០ និង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ដែលជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​។​

​រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា​៖ ក្នុង​ព្រឹត្តិការណ៍​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ២០​កុម្ភៈ​នេះ ខេត្តសៀមរាប បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន​២​នាក់ នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ ជា​អ្នកពាក់ព័ន្ធ​ជាមួយនឹង​បុរស​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែលជា​អ្នកបើករថយន្ត​តាក់ស៊ី និង​ហាង​កាហ្វេ​លឹ​ង្គ​១០០០ រួមមាន​ដូចខាងក្រោម​៖


១- លោក ទាវ សូ​វៀត អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​បាន​ទៅ​ហាង​កាហ្វេ​លឹ​ង្គ​១០០០ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​។​
២- លោក ពុធ សំអាត អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​បាន​ទៅ​ហាង​កាហ្វេ​លឹ​ង្គ​១០០០ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​។

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ទាំងពីរ​នាក់​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០១ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង