ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរអត្តពលកម្ម ស្ម័គ្រចិត្តបញ្ជូន គ្រូបង្វឹក១រូប និងកីឡាករ១រូបចូលរួមកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន

247

 

ភ្នំពេញ៖នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានបើកកិច្ចប្រជុំសមាជិកប្រតិបតិ្តដោយមានការចូលរួមពីសំណាក់លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជ្រើសរើសគ្រូបង្វឹក និងកីឡាករបញ្ជូនចូលរួមព្រឹត្តឹការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនតាមប្រព័ន្ធអនឡាញ ZOOM។
លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានប្រាប់តាមប្រព័ន្ធអនឡាញក្រោយពីប្រជុំចប់ថា កិច្ចប្រជុំសមាជិកប្រតិបតិ្តសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តដោយមានការចូលរួមពីសំណាក់លោក សំហេង បុរស បានសម្រេចចិត្តជ្រើសរើសយកលោកគ្រូបង្វឹក ពុធ បូរាត្រី និងកីឡាករឆ្នើមរបស់សហព័ន្ធ គឺកីឡាករអត្តពលកម្ម ប៉ែន សុគង់ឲ្យចូលរួមព្រឹត្តឹការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនប្រព្រឹត្តិពិធីបើកជាផ្លូវការនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
លោកបានបន្តថា សម្រាប់ការជ្រើសរើសគ្រូបង្វឹក និងកីឡាករខាងលើនេះសមាជិកប្រតិបតិ្តសហព័ន្ធធ្វើការដោយយកចិត្តទុកដាក់យ៉ាងខ្លាំងមិនចេះតែចាប់ដាក់ឡើយ សុទ្ធសឹងមានការសម្រេចពីថ្នាក់ដឹកនាំសហព័ន្ធ និងគណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាករ។ ចំពោះកីឡាករ ប៉ែន សុគង់ ប្រកួតលើវិញ្ញាសារត់១០០ម៉ែត្រ ដោយសារការប្រកួតកីឡាអូឡាំពិកឲ្យប្រកួយតែមួយវិញ្ញាសាប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង