ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោនាយករដ្ឋមន្ត្រី ៖ វ៉ាក់សាំងរាប់លានដូស នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត

49

 

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ មកដល់ថ្ងៃនេះ កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធបានជិត១លាននាក់រួចទៅហើយ ដោយក្នុងនោះ៖
– ចាក់វ៉ាក់សាំងជូនកងទ័ពបានចំនួន ២១៩ ៨០៣នាក់
– ផ្នែកស៊ីវិលចាក់វ៉ាក់សាំងបានចំនួនប្រមាណ ៦៧៨ ០០០នាក់

បច្ចុប្បន្ន វ៉ាក់សាំងដែលបានមកដល់កម្ពុជា មានចំនួនជាង២លាន ហើយវ៉ាក់សាំងនឹងត្រូវបញ្ជូនមកដល់ជាបន្តបន្ទាប់៖

– នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ចំនួន ៥សែនដូស
– ខែឧសភា ឆ្នាំ២០២១ ចំនួន១លាន ៥សែនដូស
– ខែមិថុនា ឆ្នាំ២០២១ ចំនួន៣លានដូស
– ខែកក្កដា ឆ្នាំ២០២១ ចំនួន២លានដូស
– ខែសីហា ឆ្នាំ២០២១ ចំនួន១លានដូស៕

អត្ថបទដែលជាប់ទាក់ទង