ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ស្រុក​កៀនស្វាយ​ ចុះ​អប់រំ​ណែនាំ​ និង​កិច្ចសន្យា​ដល់​ម្ចាស់​ទីតាំង​ហាង​កាហ្វេ​ បើក​ឲ្យ​បញ្ឈប់​មានការ​លេងល្បែង​ស៊ីសង​ ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ​នៅ​ឃុំ​គគីរ​

42

កណ្តាល ៖ ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​សូម​ឆ្លើយ​តប​ចំពោះ​សាធារណជន​ និង​គណនី​ហ្វេ​ស​បុក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែល​បាន​រាយការណ៍​ក្នុង​ប្រអប់​សារ​ផេ​ក​ហ្វេ​ស​បុក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​ខ្លឹមសារ​ថា​ ៖​ ជំរាបសួរ​លោកពូ​ ខ្ញុំ​មាន​បញ្ហា​និង​ការ​ព្រួយបារម្ភ​នៅ​ភូមិ​ទួល​ដូង​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ មាន​កន្លែង​កាហ្វេ​ភ្នាល់​ជល់​មាន់​តាម​ទូរទស្សន៍​ចាប់ពី​ម៉ោង​ ១២​ រហូត​ដល់​ម៉ោង​ ៦​យប់​មាន​មនុស្ស​មក​លេង​ប្រហែល​ ៣០​ទៅ​៤០​នាក់​ មក​ពី​ភូមិ​ផ្សេងៗ​គ្នា​រំខាន​រកតែ​សម្រាក​មិន​បាន​ពេល​ថ្ងៃ​ណាមួយ​ភ័យ​ខ្លាច​រឿង​កូ​វី​ដ​ ទៀត​សំណូមពរ​សុំ​បញ្ឈប់​បាន​ទេ​ ហើយ​សុំ​លាក់​ផេ​ក​ខ្ញុំ​ឆាត​ទៅ​ផង​ កុំ​ឲ្យ​គេ​ខឹង​ព្រោះ​ជា​មុខរបរ​របស់​គេ​ អរគុណ​ជំរាបលា​ជួយ​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​គាត់​មក​មើល​ផង​បើ​នៅ​តែ​ចឹ​ង​ងាប់​ហើយ​ នៅ​ជិត​មណ្ឌល​ក្លា​រ៉ា​ពូ​ជួយ​ផង​។​

​ក្រោយ​ទទួល​បាន​ព​ត៌​មាន​នេះ​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ខេត្ត​ លោក​អធិការ​និង​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ បាន​ដាក់​បទបញ្ជា​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ ចុះ​ស្រា​ជ្រាវ​ទីតាំង​ខាងលើ​ ។​

​ជា​លទ្ធផល​ ៖​នៅ​ថ្ងៃ​ពុធ​ ១០​រោច​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៤:៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ចំណុច​ទីតាំង​ខាងលើ​ដែល​ម្ចាស់​ឈ្មោះ​ សុទ្ធ​ ចិន្តា​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ស្ថិត​នៅ​ភូមិ​ទួល​ដូង​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។​ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​អប់រំ​ណែនាំ​ និង​កិច្ចសន្យា​ដល់​ម្ចាស់​ទីតាំង​ឲ្យ​បិទ​ដំណើរការ​ល្បែង​(​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ​)​ របស់​ខ្លួន​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។​

​អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​ ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​មេត្តា​ជ្រាប​ ៕

អត្ថបទដែលជាប់ទាក់ទង