ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ និងកម្មករ កម្មការិនី ដែលបានបិទខ្ទប់ធ្វើចត្តាឡីស័កនៅតាមភូមិដ្ឋាន ជិត៤០០០គ្រួសារហើយទទួលបានអំណោយសម្តេចតេជោហ៊ុន សែន ក្នុងរយៈពេល២ថ្ងៃនេះ

48

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលបានបិទខ្ទប់ធ្វើចត្តាឡីស័កនៅតាមភូមិដ្ឋាន ចំនួនជិត៤០០០គ្រួសារហើយ ទទួលបានអំណោយសម្តេចតេជោហ៊ុន សែន ក្នុងរយៈពេល២ថ្ងៃនេះ

   ដើម្បីបន្តសកម្មភាពមនុស្សធម៌នេះ កាលពីរាត្រីថ្ងៃទី១១ មេសានេះ អង្ករ មី ត្រីខ ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកមកដល់សាលារាជធានីភំ្នពេញ ជាបន្តបន្ទាប់ទៀតហើយ។

   អំណោយរបស់សម្ដេចទាំង២ ដែលបានដឹកបញ្ជូនមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីទុកចែកជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលងាយរងគ្រោះ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បង្ខំចិត្ត បិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញពិសេសនៅ  ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រយៈពេល២សប្តាហ៍ ព្រោះតំបន់ទាំងនេះមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ខ្លាំង និងជាតំបន់ដែលបងប្អូនកម្មករ កម្មការិនីរោងចក្ររស់នៅច្រើន

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា រយៈពេល២ថ្ងៃនេះ រដ្ឋបាលរាជធានីភំ្នពេញបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកបាន៣.៨៩៨គ្រួសារ ដែលជាគ្រួសារបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក ហើយជាទិសដៅ រដ្ឋបាលរាជធានីភំ្នពេញនឹងធ្វើការចែកជាបន្តបន្ទាប់ជូនឱ្យដល់គ្រប់ក្រុមគ្រួសារដែលត្រូវបានបិទខ្ទុបនេះ៕

 

អត្ថបទដែលជាប់ទាក់ទង