ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីផែនទីនិងបានបង្ហាញពីឈ្មោះ ភូនិសង្កាត់ទាំងនោះផងដែរ

66

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២មេសានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីផែនទីដែលត្រូវបានបិទខ្ទុប ភូមិ សង្កាត់ជាច្រើន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងបានបង្ហាញពីឈ្មោះ ភូនិសង្កាត់ទាំងនោះផងដែរ ដើម្បីទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩

   លោក ម៉េតមាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអោយដឹងនៅរសៀលថ្ងៃទី១២មេសានេះថា រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីផែនទីដែលត្រូវបានបិទខ្ទុប ភូមិ សង្កាត់ជាច្រើន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញនិងបានបង្ហាញឈ្មោះ ភូមិ សង្កាត់ជាច្រើន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញផងដែរ ដើម្បីទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ ក្នុងនោះមានដូចជា ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១នៃសង្កាត់កាកាបទី២ ភូមិចំការឳឡឹក២ ក្នុងសង្កាត់កាកាបទី២

ខណ្ឌមានជ័យ មានភូមិទ្រា៤ ភូមិតំណាក់ធំ២ និងភូមិតំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យ៣ សង្កាត់ស្ទឹងមានជ័យទី១ស្ទឹងមានជ័យទី២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែន សុខ ដែលជាភូមិនិងសង្កាត់ ដែលបានរីករាលដាលជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ៕

 

អត្ថបទដែលជាប់ទាក់ទង