ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ា អភិបាលរងខេត្តសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យក្នុងស្រុកល្វាឯម

74

 

កណ្ដាល៖នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុកល្វាឯម និងក្រុមការងារ បានធ្វើពិធីសំណេះសំណាលជាមួយតំណាងគ្រូពេទ្យទាំងអស់នៅទូទាំងស្រុកល្វាឯម និងឧបត្ថម្ភថវិកាលើកទឹកចិត្ត ព្រមទាំងកោតសរសើរលើការខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសឡឺការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានឧបត្ថម្ភដល់ គ្រូពេទ្យ និងបុគ្គលិកនៅតាមមណ្ឌលសុខភាពទាំង១៣ និងមន្ទីរពេទ្យបង្អែកស្រុក ចំនួន ១៨៦នាក់ ក្នុងម្នាក់ៗ ថវិកា ៥០.០០០រៀល។
គ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក និងក្រុមចាក់វ៉ាក់សាំង ៥៥នាក់ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល។
មណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុង ២.០០០.០០០រៀលគ្រូពេទ្យដែលចេញទៅបំពេញបេសកកម្ម នៅស្រុកកោះធំ ក្នុងម្នាក់ៗ ២០០.០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង