ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យក​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ​នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ​៤៥​គ្រួសារ​

77

/wp-content/uploads/2018/08/FB_IMG_1534566432876.jpg” alt=”” width=”960″ height=”720″ class=”alignnone size-full wp-image-19398″ />

​ភ្នំពេញ ៖​យក​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨ ដែលជា​ថ្ងៃ​ខួបកំណើត​របស់លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ និង​ជា​ប្រធាន​កិ​ត្ត​យស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដែលមាន ​អាយុ​គម្រប់​៤៥​ឆ្នាំ​ឈានចូល​៤៦​ឆ្នាំ​នោះ​លោក​និង​លោកស្រី​បាន​អញ្ជើញ ​ចុះសាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​មួយចំនួន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៤៥​គ្រួសារ​ ដែល​រស់នៅក្នុង​សង្កាត់​កា​កាប​ទី​១​និង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្នុង​ថ្ងៃ​ខួបកំណើត​នេះ​តែម្ដង​។
​ក្នុងឱកាស​នោះ​ក៏មាន​ការចូលរួម​ពី លោកស្រី អ៊ឹម ថា​វី ប្រធាន​អនុសាខា​កាកបាទក្រហម​បាន លោក​ចៅសង្កាត់ លោក​មេភូមិ ចុះ​ជួប​សួរសុខទុក្ខ និង​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា​ទៅ​ជួយឧបត្ថម្ភ​ថែមទៀត​ផង​។​
​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​បាន​ឲ្យ​ដឹងថា​៖​ថ្ងៃនេះ​រូបលោក​និង​ក្រុមការងារ​បា​ម​ចុះ​ជួប​សួរសុខទុក្ខ និង​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា​ម​ក​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​សង្កាត់​កា​កាប​ទី​១​និង​សង្កាត់​កា​កាប​ទី​២​ចំនួន​៤៥​គ្រួសារ​កំពុង​ជួប​ការលំបាក ផង​ហើយក៏​ត្រូវ​និង​ថ្ងៃ​ខួបកំណើត​របស់លោក​ផង​ដែលជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​កណើត​របស់លោក លោក តែងតែ​ចែកជូន​នូវ​អំណោយ​មួយ​ដល់​គ្រួសារ​ក្រីក្រ​ទៅតាម​អាយុ​របស់លោក ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ផ្សេងៗ​។​
​ក្នុងនោះ​ពាក់ព័ន្ធ​ទៅនឹង​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​វិញ​លោក​អភិបាលខណ្ឌ​បាន​លើកឡើងថា​៖​កន្លងមក​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទើប​មានការ​រីកចំរើន គ្រប់​វិស័យ ជាពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ឈានទៅដល់​កាត់បន្ថយ​នូវ​ភាពក្រីក្រ​របស់​ពលរដ្ឋ ។​
​ក្នុងឱកាស​នោះដែរ លោក​អភិបាល​បាន​ឆ្លៀត​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ កាលពី​២៩​ខែកក្កដា កន្លងទៅ ដោយបាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា បងប្អូន​បាន​សម្ដែង​ពី​ឆ​ន្ទះ​បាន​បោះឆ្នោត​គាំទ្រ​សម្ដេច​តេ​ជោ ហ៊ុន សែន​ដែលជា​អ្នកដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​ពោរពេញ​ដោយ​ព្រហ្ម​វិហារធម៌ មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ដឹកនាំ​ប្រទេស ដើម្បី​បន្ត​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​បន្តទៅទៀត ។
​ក្នុងឱកាស​នោះ​អំណោយ​ដែល​លោក​អភិបាល​និង​លោកស្រី​ចែកជូន​ប្រជាពលរដ្ឋ​៤៥​គ្រួសារ មាន អង្ករ​១​បាវ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ថវិការ ១២ ម៉ឺន​រៀល ដោយឡែក​ព្រះសង្ឃ​គង់នៅ​វត្ត​នាគ​វ័​ន្ត បាន​ចែកជូន​នូវ​គ្រឿង​បរិភោគ ក្នុង​១​គ្រួសារ​១​ថង់យួរ​បន្ថែម មាន (​តែ ស្ក ទឹកដោះគោ ត្រីខ មី ) ៕


អត្ថបទដែលជាប់ទាក់ទង