ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រឡាយបឹងសាឡាងនឹងប្រែមុខមាត់ថ្មី នាពេលឆាប់ៗខាងមុខនេះ ខណៈការបុកស៊ីផាយមាត់ប្រឡាយសំរេចបានជាង៧០ភាគរយហើយ

78
ភ្នំពេញ៖ ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងណាស់ក្នុងស្តារ លាងសំអាតលូនិងប្រឡាយ ការបុកស៊ីផាយនៅជញ្ជាំងប្រឡាយ រួមន៨ងការស្ថាបនាស្ថានីយបូមទឹកថ្មីៗជាច្រើនកន្លែងទៀតផងដែរ។
    ដើម្បីជម្រុញលើការងារនេះអោយបានលឿន ត្រឹមត្រូវតាមគម្រោងបច្ចេកទេសរបស់រដ្ឋបាលរាជធានី
នៅព្រឹកថ្ងៃទី១៧ សីហា ២១០៨នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យដោយផ្ទាល់តែឯកឯងនៅប្រឡាយបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោកខណៈដែលប្រឡាយនេះបាននឹងកំពុងបុកស៊ីផាយបានជាង៧០ភាគរយហើយនោះ។
   បើតាមប្រជាពលរដ្ឋដែលបានឃើញព័ត៌មាននៃការចុះដោយផ្ទាល់តែឯកឯង ទៅមើលប្រឡាយបឹងសាឡាងពីសំណាក់អភិបាលរាជធានីនេះ បាននិយាយថា ការចុះពិនិត្យដោយផ្ទាល់នេះ គឺលោកអភិបាលរាជធានីភ្នំពេញចង់បានឃើញដោយផ្ទាល់ភ្នែកចំពោះការដ្ឋានខាងលើថា តើក្រុមការងារអនុវត្តដល់កំរិតណាត្រូវតាមគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញឬទេ ហើយប្រជាពលរដ្ឋក៏បានលើកឡើងពីភាពសាមញ្ញនិងការចុះជួយប្រជាពលរដ្ឋយ៉ាងសកម្មរបស់លោកអភិបាលរាជធានីភ្នំពេញផងដែរ។
   លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃទី១៨សីហានេះថា ប្រឡាយបឹងសាឡាងដែលបាននឹងកំពុងធ្វើសកម្មភាពនេះ ការបុកស៊ីផាយបានសម្រេចប្រមាណ៧០ភាគរយហើយ ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀង ហើយក៏ដើម្បីលើកសោភណ្ឌភាពមាត់ប្រឡាយអោយមានសោភណ្ឌភាពល្អប្រសើរផងដែរ។
  គួរបញ្ជាក់ផងដែរថា ក្រៅពីបើកការដ្ឋានបុកស៊ីផាយនៅប្រឡាយស្ទឹងមានជ័យនេះហើយ កាលថ្ងៃទី១៦ខែមីនាឆ្នាំ២០១៨ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជីកស្តារប្រឡាយ និងកាយប្រមូលសម្រាមពីប្រឡាយបឹងសាឡាងនេះផងដែរ ដោយចាប់ពីផ្លូវលេខ២៣០ ដល់ផ្លូវលេខ២៧១ ក្នុងបឹងសាឡាង ខណ្ឌទួលគោក ដើម្បីរំដោះទឹកកុំអោយលិចលង់នៅរដូវវស្សានេះ ខណៈដែលប្រជាពលរដ្ឋមួយចំនួនដែលមិនមានការយល់ដឹងយកសម្រាមមកបោះចូលក្នុងប្រឡាយបឹងសាឡាងនេះយ៉ាងច្រើននោះ៕

អត្ថបទដែលជាប់ទាក់ទង