ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ​ នាំយកគ្រឿងឧបភោគ​ បរិភោគទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន៥៧​គ្រួសារ​ សង្កាត់ក្បាលកោះ​

47
ភ្នំពេញ៖  អភិបាលខណ្ឌច្បារអំពៅ​ លោក​ ចេង​ មុនីរ៉ា​នាំនៅថ្ងៃទី១៧​ សីហា​ ២០១៨នេះបានយកគ្រឿងឧបភោគ​ បរិភោគទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន៥៧​ គ្រួសារ​ ដែលទើបទទួលបានដីមួយឡូតិ៍ជាកម្មសិទ្ធិ​ នៅភូមិព្រែកធំ១​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ ក្រោយពីទទួលព័ត៌មានថា ពួកគាត់ជួបការលំបាល។
   មន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅ​បានអោយដឹងថា នៅថ្ងៃទី១៧​ សីហា​ ២០១៨នេះ ដោយមានការយកចិត្តទុកដាក់ពីលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ​ លោកនិងក្រុមការងារបាននាំយកគ្រឿងឧបភោគ​ បរិភោគមួយចំនួនទៅឧបត្ថម្ភប្រជាពលរដ្ឋចំនួន៥៧​ គ្រួសារ​ ដែលទើបទទួលបានដីមួយឡូតិ៍ជាកម្មសិទ្ធិ​ នៅភូមិព្រែកធំ១​ សង្កាត់ក្បាលកោះ​ ។នេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ក្នុងនាមជាម៉ែ ជាឳរបស់ប្រជាពលរដ្ឋ ពោលគឺទីណាមានការលំបាក គឺមានមុខអាជ្ញាធរចុះជួយប្រជាពលរដ្ឋភ្លាមៗតែម្តង៕
អត្ថបទដែលជាប់ទាក់ទង