ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយស្ថានភាពទឹកទឹកជំនន់ ទន្លេសេកុងស្រុកសៀមប៉ាង បានកំពុងហក់ឡេីង លេីសកម្រិតប្រកាស់អាសន្ន សូមបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់

66

នៅ ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ អធិការដ្ឋានសៀមប៉ាង បានចេញសេចក្តីជូនដំណឹងពុកម៉ែបងប្អូនមេត្តាជ្រាបថា ដោយស្ថានភាពទឹកទឹកជំនន់ទន្លេសេកុងស្រុកសៀមប៉ាងបានកំពុងហក់ឡេីងលេីសកម្រិតប្រកាស់អាសន្ន ដូច្នេះសូមពុកម៉ែបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ និងសូមត្រៀមជម្លៀសមធ្យោបាយ សត្វពាហន: ស្រូវអង្ករ កូន ចៅ ទៅរកទីទួលសុវត្តិភាព ជាបន្ទាន់។

ប្រភពដដែល ក៏បញ្ជាក់បន្ថែមថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើននៅតំបន់ជួរភ្នំក្រវាញ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ជន់ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៤ ថ្មីម្តងទៀត ត្រង់ចំណុចស្ពានអូរគគី (គម ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ គិតត្រឹមម៉ោង ១០:៣០ នាទីព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៨ នេះ ចរាចរឆ្លងកាត់នៅចំណុចខាងលើ ត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្នសិន ។

ភ្លៀងធ្លាក់ក្នុងកម្រិត ១០០,៣ មិល្លីម៉ែត្រ បានធ្វើឲ្យផ្លូវមួយចំនួនក្នុងក្រុងកំពត ត្រូវបានលិចទឹក ។ មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៨ នេះ ភ្លៀងនៅតែបន្តធ្លាក់រលឹមស្រិចៗ ។

បើតាមក្រសួងធនធានទឹក កម្រិតបរិមាណទឹកភ្លៀង ដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត និងព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៨ ៖

អត្ថបទដែលជាប់ទាក់ទង