ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសកៀនស្វាយ ចុះបង្រ្កាបកន្លែង ជល់មាន់ភ្នាល់ដាក់លុយ

56

កណ្ដាល៖ក្រុមសមត្ថកិច្ចប៉ូលិសបានរាយការណ៍មកថាដោយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ
ក្រុមសមត្ថកិច្ចបានចុះទៅបង្ក្រាបល្បែងសុីសងខុសច្បាប់ពោលគឺកន្លែងជល់មាន់ភ្នាល់ដាក់លុយនៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
ជនសង្សយ័ចំនួន០៤នាក់ ប្រុស
ទី១. ឈ្មោះ វ៉ន នឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (ឃាត់ខ្លួន)។
ទី២.ឈ្មោះ ម៉ែង ម៉ាន់ឆាយ ហៅឆៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (ឃាត់ខ្លួន)។
ទី៣. ឈ្មោះហេង ប៉េងគង់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (ឃាត់ខ្លួន)និងទី៤. ឈ្មោះសំ សុផល ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក:(ម៉ូតូចំនួន០៤គ្រឿង)
១.ម៉ាកហុងដាPCX ស៊េរី២០១៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GD-២១០២។
២.ម៉ាកហុងដាណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BT-០២៣៨។
៣.ម៉ាកហុងដាវ៉េវយួន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AS-៩៧៨០។
៤.ម៉ាកស៊ុយសូគីវីវ៉ា ពាក់ស្លាកលេខ ជ.4474 ភ.ព1(គ្មានខោអាវ)។
៥.ស្គុតរុំជើងសត្វមាន់ ប្រើរួច ម៉ចំនួន ៤៥ដុំ ។
៦.ស្បែកជើង២គូរ។
ក្រុមប៉ូលិសរាយការណ៍មកទៀតថានៅថ្ងៃ ខែ ឆ្នាំខាងនោះមានគេរាយការណ៍មកថាដោយមានករណីលេងល្បែងសុីសង (ជល់មាន់) ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កំលាំងអន្តរាគមន៍ស្រុកកៀនស្វាយ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សំរោងធំ បានចុះដល់កន្លែងកើតហេតុ លេងល្បែងសុីសងខុសច្បាប់ ធ្វើការឃាត់ខ្លួនអ្នកលេងល្បែងសុីសងបានចំនួន០៤នាក់ និងសំភារះ ដូចខាងលើ. ចំណែកឯអ្នកលេងផ្សេងទៀតរត់គេចខ្លួនអស់។
ចំពោះវត្ថុតាង និងជនសង្ស័យ០៤នាក់ខាងលើ យកមកសួរនាំវប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ រួចបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង